យោងតាមប្រភពព័ត៌មាន Daily Star បានចុះផ្សាយឲ្យដឹងថា កូនស្រីអតីតកីឡាករ Beckham បានទទួលសំណើរជាច្រើន ពីអ្នកនាំពាក្យផ្នែកម៉ូដែល និងហ្វេសិន ដើម្បីថតឈុតសម្លៀកបំពាក ។
កូនស្រី Beckham កុមារី Harper Seven គឺជាកូនស្រីពៅ ជាទីស្រលាញ់ របស់ Beckham ជាមួយនឹងអ្នករចនាម៉ូត Victoria Beckham ។ Harper Seven ដែលមានមុខមាត់ស្រស់ស្រាយ គួរឲ្យទាក់ទាញ នេះ នឹងក្លាយជាម៉ូដែលនៅពេលអនាគត ដោយត្រូវបានក្រុមម៉ូដែលជាច្រើន កំពុងចាប់អារម្មណ៍។
ថ្មីៗនេះដែរ កុមារី Harper Seven ក៏បានទៅចូលរួម កម្មវិធី New York Fashion Week 2015 ជាមួយនឹងឪពុកម្តាយរបស់នាង ហើយក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ ក្រុមហ៊ុនម៉ូដែល។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ខាងក្រុមហ៊ុនម៉ូដែល មានបំណងចង់កុងត្រា ជាមួយនឹង កូនស្រី Beckham ក្នុងតម្លៃ ៣០ លានដុល្លារ ។ ខាងក្រុមហ៊ុន ជឿជាក់ថា នាងនឹងក្លាយជាតំណាងម៉ូដែលរបស់គ្រួសាររបស់នាង នាពេលអនាគត។
តែទោះជាយ៉ាងណា Beckham បានច្រានចោលសំណើរទាំងអស់ ដោយលើកយកហេតុផល ថា កូនស្រីរបស់គាត់ នៅក្មេងពេក៕
ព័ត៌មានជាតិ
មតិយោបល់