ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្តាយ នី មុន្នីនាថ ខ្មោចលង​ពេល​ថត​រឿង “៧​ថ្ងៃ​” (Video Inside)

​ភ្នំពេញ​៖ ភាពយន្ត​ខ្នាត​ធំ​បែប​កំប្លែង រឿង “៧​ថ្ងៃ​” ដែល​ជា​ភាពយន្ត​មួយ​ត្រៀម​ប្រកួតប្រជែង​ពានរង្វាន់​អាស៊ី និង វាយលុក​រោងកុន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី ៦ ខែ​មីនា ឆ្នាំ ២០១៥ នេះ កំពុង​ធ្វើឲ្យ​អ្នកទស្សនា និង​គាំទ្រ អន្ទះអន្ទែង ត្រៀមខ្លួន​ជាស្រេច កក់​កៅ​អ៊ី ទស្សនា​ភាពយន្ត​ដ៏​អស្ចារ្យ​នេះ ។​
​កន្លង​មក​ដំណឹង ក៏​បាន​ចុះផ្សាយ​នូវ​ឈុត​ក្រៅ​ឆាក ដែល​តារា​សម្តែង ក្នុង​រឿង​នេះ និយាយ​អំពី​ឈុត ពិបាក​ថត​ជាច្រើន ដែល​ខ្លួន​មិន​ធ្លាប់​បាន​ជួប ។​
​ថ្ងៃនេះ​ដែរ​វា តារា​កំប្លែង​ស្រី សម្តី​ដូច​ម៉ាស៊ីនដេរ​អ្នកនាង ខ្ញុង ក៏​បាន​ចេញ​មុខ​និយាយថា “​នាង​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់​ដែល​បាន​ដើរតួ ជា​ស្រី​ស្អាត តែ​ជា​តួ​អ្នកបម្រើ កាលី​ប ប្អូនស្រី នី មុន្នីនាថ តែ​ក៏​សប្បាយចិត្ត ព្រោះ​ជា​ឈុត​ដែល​ខ្លួន​ពេញចិត្ត និង​រីករាយ​ក្នុង​ការថត ជាពិសេស​ឈុត​ឡប់ៗ​” ។​
2015-02-27_093835
​ចំណុច វា​មិនសូវ​ជា​ប្លែក​នោះទេ អ្វី​ដែល​ចាប់អារម្មណ៍​បំផុត​នោះ​គឺ ក្នុងអំឡុងពេល​ថត​រឿង “៧​ថ្ងៃ​” ម្តាយ នី មុន្នីនាថ បាន​ជួប​ខ្មោច​ពិតៗ បាន​លង ធ្វើ​ឲ្យ​ម្តាយ​នាង ព្រឺរោម​ខ្ញាក់ ។​
​ក្នុង​បទសម្ភាសន៍​ក្រៅ​ឆាក ជាមួយនឹង​ផលិតកម្ម Rich Kids Media តារា​ទឹកភ្នែក​រូបនេះ បាន​និយាយថា ” ឈុត​ដែល​នាង​ពិបាក​ថត​ជាងគេ គឺ​ឈុត​ត្រូវបាន​គេ​វាយ​មុខ យ៉ាងហោចណាស់ ត្រូវ​ពិតៗ ជាង ១០​ដៃ ។ នាង​បាន​បន្តថា ក្នុងអំឡុងពេល​ថត​ឈុត​នៅ​ក្រោម​ដើម​ជ្រៃ ដែល​ល្បី​ថា​មាន​ខ្មោច ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​នោះ ម្តាយ​របស់​នាង បាន​អស់កម្លាំង រួម​ទាំង​នាង បាន​ចូល​ទៅ​សម្រាក​ក្នុង​រថយន្ត ពេលនោះ​ក៏​មាន​មនុស្ស​ប្រុស​ពីរ​នាក់ គោះ​ទ្វារ​រថយន្ត​ហៅ ថា ដល់​ម៉ោង​ថត​ហើយ ខណៈ​ដែល​បើកទ្វារ​ក៏​ឃើញ​ក្មេងស្រី សក់​រាង​ខ្លី​ក្មេង ម្នាក់​សូម​ចូល​ក្នុង​រថយន្ត ដោយ​មិន​និយាយ​អ្វី ក៏​ចូល​មក​អង្គុយ​ប្រជ្រៀត រួច​បិទទ្វារ តែ​ម៉ាក​នាង​បដិសេធថា ឥឡូវ​គេ​ដល់​ម៉ោង​ថត​ហើយ ខ្ញុំ​ត្រូវ​ការចុះ ព្រោះ​ប្រុសៗ​មិញ​គេ​ហៅ តែ​ម្នាក់​ស្រី​នោះ មិន​មាត់ រួច​ក៏​បញ្ជា​ឡាន​ឲ្យទៅ​មុខ ទាំង​គ្មាន​តៃកុង​បើក ដោយ​នៅ​មុខ​ឡាន សុទ្ធតែ​ប​ឆា​ខ្មោច​ដោយ​គេ​កំពុងតែ​ធ្វើបុណ្យ​។ ដោយ​អារម្មណ៍​ភិតភ័យ​ម្តាយ​របស់​នាង បាន​ដាស់​នាង​ឲ្យ​ភ្ញាក់​ចេញពី​ឡាន តែ​ទោះជា​យ៉ាងណា​ក្រុមការងារ​ក៏​បាន​សែនព្រេន សុំ​ខមាទោស​ផងដែរ ” ។​

​ដើមឡើយ លោក ជួន សុវណ្ណ​វាសនា ម្ចាស់​ភាគហ៊ុន​ផលិតកម្ម​ខាង​លើ​ក៏​បាន​អះអាង​ថា ក្រុមការងារ​ថត​ភាពយន្ត “៧​ថ្ងៃ​” បាន​ជួប​ខ្មោច ពិតៗ​ផងដែរ ។ លោក​ក៏​បាន​បន្តថា ភាពយន្ត​នេះ នឹង​សង្ឈឹមថា ទទួលបាន​ការគាំទ្រ ពី​សំណាក់​ទស្សនិកជន នៅពេល​ដែល​វាយលុក​រោង​កុង​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

​ទស្សនា​វីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់