កំពង់ធំៈ អាជ្ញាធរខេត្តកំពង់ធំ បានប្រារព្វពិធី ទិវាជាតិទីក្រុងស្អាត នៅព្រឹកថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ ២០១៥ ដោយមានការចូលរួម ជាអធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកំពង់ធំ លោក ហុក រិន អភិបាលក្រុងស្ទឹងសែន លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ លោក ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ឋយុវជនខេត្តកំពង់ធំ ព្រមទាំងមន្ទីរអង្គភាពគ្រប់ស្ថាប័ន និងសិស្សានុសិស្ស ប្រជា ពលរដ្ឋចូមរួមយ៉ាងច្រើនកុះករ ។
ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកំពង់ធំ បានកោតសរសើរ ដល់គ្រប់មន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានសហការ ចូលរួមក្នុងការថែរក្សាសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន ធ្វើឲ្យខេត្តកំពង់ធំ ទាំងទទួលទទួលបានជ័យលាភី ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ និងបានទទួល វិញ្ញាបនបត្រទទួលស្គាល់ជ័យលាភី បានផ្តល់ជូន ក្រុងស្ទឹងសែន ទទួលបាន ចំណាត់ថ្នាក់ទីក្រុងស្អាត ផ្ការំដួល២ទង ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា តែដោយឡែកថ្ងៃនេះ អាជ្ញាធរ បានរួមកម្លាំងគ្រប់មន្ទីរស្ថាប័ន ដើម្បីធ្វើពលកម្មសំអាត ក្នុងក្រុងស្ទឹងសែន គឺជាការបំផុសចលនា ឲ្យប្រជាពលរដ្ឋ និងសិស្ស កងកម្លាំង រួមគ្នាថែរក្សាអនាម័យ បរិស្ថាន ជាប្រចាំដើម្បីចូលរួមប្រកួតប្រជែង យកជ័យលាភី ឆ្នាំ ២០១៥ និងឆ្នាំ២០១៨ ។
ទិដ្ឋភាពនៃការរួមសាមគ្គីគ្នា ក្នុងការប្រយុទ្ធប្រឆាំងនិងបរិស្ថាន អាប់អួល បានធ្វើឲ្យកងកម្លាំងនិងប្រជាពលរដ្ឋ និងលោកចាន់ ប៊ុន ចៅសង្កាត់កំពង់ក្របៅ នាំគ្នាសំអាតនៅតាមសួនច្បា តាមបណ្តោយផ្លូវជាតិ និងតាមបណ្តោយស្ទឹងសែន ដែលពោពេញទៅដោយកាកសំណល់ ដែលមានការចោលជាទំលាប់របស់ក្រុម អជីវករ លោកចាន់ ប៊ុន ចៅសង្កាត់កំពង់ក្របៅ ឲ្យមានការផ្តាំផ្ញើរដល់ក្រុមអជីករផ្សារស្ទឹងសែន ឲ្យចូលរួមថែរក្សា ការពារបរិស្ថាន និងសូមឲ្យចោលសំរាមដែលមានទីតាំងសម្រាប់រៀបចំជូន គឺដើម្បីទីក្រុងស្អាត និងជា ការបញ្ជ្រៀសនូវការឆ្លងជំងឺ និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ៕
មតិយោបល់