ព័ត៌មានជាតិ

រថយន្ត​ធុន​យ​ក្ស​ ព្រលះ​វី​ហ្គោប​ណ្តា​ល​ឲ្យ​មនុស្ស​ដាច់​ក្បាល​ស្លាប់ និង​របួស

​ឩ​ត្ដរ​មាន​ជ័យ ៖ នៅ​ថ្ងៃ​ទី 27/02/2015 វេលា​ម៉ោង 09-30 នាទី នៅតាម​បណ្តោយ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ក្រវ៉ាត់​ក្រុង ស្ថិតក្នុង​ភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់ មាន​កើត​ករណី គ្រោះថ្នាក់​ចរាចរណ៍ (​រថយន្ត​ធំ​បុក​រថយន្ត​តូច​) បង្កឡើង​ដោយ​រថយន្ត​ធំ 01​គ្រឿង FUSO (​យី​ឌុប​) ពណ៌​ត្រាវ ពាក់​ផ្លាកលេខ ក្រចេះ 3A-0339 បើកបរ​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​មកពី​ទិស​ខាងលិច ចៃដន្យ​មកដល់​ផ្លូវបំបែក​ទៅ​ភូមិ​ត្នោត ក៏​បុក​រថយន្ត 01 គ្រឿង ម៉ាក VIGO ពណ៌​ឆ្លូញ ពាក់​ផ្លាកលេខ ភ្នំពេញ 2K-4066 ដែល​បើក​មកពី​ទិស​ខាងជើង​ចំ​ពាក់កណ្តាល​រថយន្ត​បណ្តាល​ធ្វើអោយ​ក្រឡាប់ និង​ស្លាប់​មនុស្ស​ចំនួន 02 នាក់​, របួស​ធ្ងន់​ស្រាល​មនុស្ស​ចំនួន 03 នាក់ មាន ៖ 1-​ឈ្មោះ ទៀង ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ 30 ឆ្នាំ រស់នៅ​ភ្នំពេញ (​របួសស្រាល​), 2-​ឈ្មោះ​ជួង ប៊ុន​នី ភេទ​ប្រុស អាយុ 36 ឆ្នាំ រស់នៅ​ភ្នំពេញ (​របួសស្រាល​), 3-​ឈ្មោះ គង់ យ៉េត ភេទ​ស្រី អាយុ 50 ឆ្នាំ​រស់នៅ​ភ្នំពេញ (​របួសធ្ងន់​), 4-​ឈ្មោះ សំ ពុទ្ធា ភេទ​ស្រី អាយុ 30​ឆ្នាំ រស់នៅ​ភ្នំពេញ (​របួសធ្ងន់​), 5-​ឈ្មោះ សំរិទ្ធ​មុន្នី​សេត ភេទ​ស្រី អាយុ 08 ឆ្នាំ រស់នៅ​ភ្នំពេញ (​ស្លាប់​), 6-​ឈ្មោះ ឃ្លាំង ចា​ន្នី ភេទ​ប្រុស អាយុ 56 ឆ្នាំ រស់ នៅ​ភូមិ​ភ្នៀ​ត សង្កាត់​សំរោង (​ស្លាប់​), 7-​ឈ្មោះ សំ វុទ្ធី ភេទ​ស្រី អាយុ 54 ឆ្នាំ រស់នៅ​ភូមិ​ភ្នៀ​ត សង្កាត់​សំរោង​(​របួសធ្ងន់​) ។​ក្រោយពេល​បុក​រួច​រថយន្ត​ធំ​បាន​បើក​ហួស​ចំងាយ 60 ម៉ែត្រ ក៏​ឈប់​ហើយ​អ្នកបើកបរ និង​ព្រូ ក៏​នាំគ្នា​ចុះ​រត់គេចខ្លួន​បាត់ បច្ចុប្បន្ន​កំលាំង​ជំនាញ​ក្រុង កំពុង​គ្រប់គ្រង​កន្លែងកើតហេតុ និង​តាមរក​ជនបង្ករ​ហេតុ ៕​
photo3

2015-02-27_152733
photo-212

មតិយោបល់