ព័ត៌មានជាតិ

ជំងឺ​ផ្តាសាយ កំពុងតែ គំរាមកំហែង ពលរដ្ឋ​អាល្លឺម៉ង់

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចុះផ្សាយ​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ថា ជំងឺ​ផ្តាសាយ​កំពុងតែ គំរាមកំហែង​ដល់​ពលរដ្ឋ​នៅ ក្នុង​ប្រទេស​អាល្លឺម៉ង់​។​បន្ទាប់ពី​មាន​កម្លាំង​ខ្យល់​បក់បោក​ខ្លាំង​មកលើ​ប្រទេស​អាល្លឺម៉ង់ នៅក្នុង​អំឡុង​ពេល​ថ្មីៗ​នេះ គេ​ឃើញ​មាន អ្នកជំងឺ​ផ្តាសាយ បាន​ទៅ​កាន់​មន្ទីរ ពេទ្យ​ដើម្បី​សម្រាក​ព្យាបាល ច្រើនឡើងៗ ក្នុងនោះ​មាន​ទាំង​ការដឹក អ្នកជំងឺ យ៉ាង​សស្រាក់សស្រាំ​ទៀត​ផង​ដើម្បី​រក​ការជួយ​សង្គ្រោះ​។​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងស្រុក​របស់​អាល្លឺម៉ង់ បានឲ្យដឹងថា នៅតាម បណ្តា​មន្ទីរពេទ្យ​ជាច្រើន ពិសេស​នៅ​ភាគ ខាងត្បូង​ប្រទេស​នេះ មាន​ជំងឺ​ផ្តាសាយ​ផ្ទុះឡើង​យ៉ាងខ្លាំង​ហើយ​គេ​ឃើញ​មាន​អ្នកជំងឺ ជាច្រើន​នាក់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ និង​ព្យាបាល ។​លោក Eduard Fuchshuber អ្នកនាំពាក្យ​មួយ​រូប​មក​ពី​សមាគម​ពេទ្យ​រដ្ឋ​បានឲ្យដឹងថា “​នាយកដ្ឋាន សង្គ្រោះបន្ទាន់ នៅ​ក្រុង Bavaria ពោរពេញ​ដោយ​អ្នកជំងឺ​ណែន​តាន់តាប់​”​។ យោង​តាម​ទូរទស្សន៍ ក្នុងស្រុក​ឈ្មោះថា N24 បាន​ផ្សព្វផ្សាយ និង​ដកស្រង់​ប្រសាសន៍ របស់​អ្នកនាំពាក្យ​រូប​នេះ​ដោយ បានបញ្ជាក់​ថា “​មិន​ធ្លាប់​ឃើញ​នូវ​ស្ថានភាព​បែប​ប​នេះ​នោះ​ទេ នៅក្នុង​ឆ្នាំនេះ​” ។​

ស្ថានភាព​ស្រដៀង​គ្នា​នេះ​ដែរ នៅឯ​រដ្ឋ​មួយ​ចំនួន​ទៀត​ដូចជា នៅ Baden-Wuerttemberg និង Lower Saxony ក៏​សុទ្ធសឹង មាន​អ្នកជំងឺ​ផ្តាសាយ​ច្រើន​កកកុញ​ដែរ នៅតាម បណ្តា​មន្ទីរពេទ្យ ។ តាម​គ្រោងការ​របស់​ក្រុមគ្រូពេទ្យ បានឲ្យដឹងថា អ្នកជំងឺ​ដែល​ធ្ងន់ធ្ងរ នោះ​នឹង​ត្រូវ​ធ្វើ​ការវះកាត់ ប៉ុន្តែ​កិច្ច​ការងារ នេះ​ក៏​មាន​ដែន​កំណត់​ដែរ ។​យោង​តាម​ទិន្នន័យ​ចុងក្រោយ មួយ​ដែល​ចេញ​ដោយ​វិទ្យាស្ថាន Robert Koch បាន​បង្ហាញ​ឲ្យ ដឹងថា ចំនួន​អ្នក​កើត​ជំងឺ​ផ្តាសាយ​នៅក្នុង ប្រទេស​អាល្លឺម៉ង់ បាន​កើនឡើង​ដល់​ជាង​១៨​ពាន់​នាក់ គិត​ចាប់ពី​ខែតុលា​ឆ្នាំ​មក ។ នេះ​ជា​តួលេខ​មួយ​ដែល​កើនឡើង​ខ្ពស់​ណាស់ ធៀប​នឹង រដូវ​ដែល ប្រឈមមុខ​នឹង​ជំងឺ​ផ្តាសាយ​ក្នុង​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣​នោះ ៕​
g312

មតិយោបល់