ភ្នំពេញៈ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦ ក្រុមសមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៏មួយ គូសបញ្ជាក់អំពី ជំហររបស់ខ្លួនជុំវិញការលើកអភ័យឯកសិទ្ធសភា អ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី២ មកពីគណបក្សសម រង្ស៊ី ។
ក្នុងសេចក្តីថ្លែងការណ៏បានឲ្យដឹងថា ដើម្បីចៀសវាងការភ័ន្តច្រឡំក្នុងសាធារណៈមតិ និងការបំពុលបរិយាកាសរួម អ្នកនាំពាក្យព្រឹទ្ធសភាសូមគូសបញ្ជាក់អំពី ករណីនេះដូចតទៅរួមមាន អំពើរំលោភបំពានច្បាប់ តាមរយៈការថ្លែងការណ៏មួលបង្កាច់ វាយប្រហារ បរិហាកេរ្តិ៏ ធ្វើឲ្យប៉ះពាល់ដល់កិត្តយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់របស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ ពុំអាចចាត់ទុកជាការសម្តែងមតិបានឡើយ ។
មាត្រ១០៤ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈ សមាជិកព្រឹទ្ធសភា បានបញ្ជាក់ច្បាស់អំពី ការលើកអភ័យឯកសិទ្ធិសភារបស់សមាជិកព្រឹទ្ធសភា ដែលមានជាអាទិ៍ដូចតទៅ មាត្រា ៥៖សមាជិកព្រឹទ្ធសភា មិនអាចឆ្លៀតប្រើអភ័យឯកសិទ្ធិសភានេះដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តយសរបស់បុគ្គលដទៃ ដល់ទំនៀបទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ ។ មាត្រា៧ ៖ សមាជិកព្រឹទ្ធសភា ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ នឹងអាចអនុញ្ញាតិបើកឲ្យធ្វើការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនតាមច្បាប់ និងនីតិវិធីបានលុះត្រាតែ មានការលើកអភ័យឯកសិទ្ធិសភាជាមុនសិន ។ មាត្រា៨៖ សេចក្តីស្នើសុំលើកអភ័យឯកសិទ្ធិសភារបស់សមាជិកព្រឹទ្ធសភាពរូបណាមួយ ត្រូវធ្វើឡើងដោយអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៏ តាមរយៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានភ្ជាប់សេចក្តីថ្លែងហេតុមកជាមួយផង ផ្ញើជូនប្រធានព្រឹទ្ធសភា ។មាត្រ៩ ៖ ការលើកអភ័យឯកសិទ្ធិសភា ក្នុងរយៈពេលសម័យប្រជុំព្រឹទ្ធសភា ត្រូវអនុវត្តតាមនីតិវិធីដូចជា ព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់តាមការស្នើសុំពីប្រធាន ឬសមាជិកព្រឹទ្ធសភាចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្ត្រី ឬពីប្រធានរដ្ឋសភា , កូរ៉ុមប្រជុំលើសពី ពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូល , ការអនុម័ត តាមមតិភាគច្រើន ពីរភាគបីនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
យោងតាមលិខិត ៧៣១ មហក/១៦ ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៦ បានអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍អមដោយសេចក្តីថ្លែងហេតុលេខ ៧៣២ ហមក/១៦ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដែលបានផ្ញើជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា តាមរយៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាមលិខិតលេខ១៤៦១/គយ.ព្រទ.យអ/១៦ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៦ លោកស្រី ថាក់ ឡានី ត្រូវបានជាប់សង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៣៦៥៤ ចុះថ្ងៃទី១ សីហា ឆ្នាំ២០១៦ ដោយបានប្រព្រឹត្តិអំពើបរិហារកេរ្ត៏ ជាសាធារណៈ និងអំពើបង្ករឲ្យមានភាពវឹងវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ដែលជាបទល្មើសព្រហ្មទណ្ឌមានចែងក្នុងមាត្រា៣០៥ មាត្រា៤៩៤ និងមាត្រ ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ៕
មតិយោបល់