ព័ត៌មានជាតិ

Bill Gates នៅតែ​ជា​កំពូល​មហាសេដ្ឋី​មាន​លុយ​ច្រើនជាងគេ​បំផុត សម្រាប់​ឆ្នាំ ២០១៥

​ថ្មីៗ​នេះ ទស្សនាវដ្ដីដ័៏​ល្បី​របស់​អាមេរិក Forbes បាន​ចេញផ្សាយ​តារា​កំពូល​មហាសេដ្ឋី​ប្រចាំឆ្នាំ ២០១៥ ដែល​ត្រូវបាន​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​មួយ​ឆ្នាំ​ចេញ​ម្ដង​។​

bill-gates-jpg

​យោង​តាម​ស្ថិតិ​បានបង្ហាញ​ថា លោក Bill Gates សហ​ស្ថាបនិក និង​ជា​អតីត​នាយក​ប្រតិបត្តិ Microsoft បាន​រក្សា​តំណែង​ជា​កំពូល​មហាសេដ្ឋី​ដែល​មាន​លុយ​ច្រើន​ជាង​គេ​បំផុត​នៅក្នុង​ពិភពលោក ដោយ​គ្មាន​នរណា​មាន​លុយ​ប្រហាក់ប្រហែល​ឡើយ​។ លោក Bill Gates ត្រូវបាន Forbes ប៉ាន់ប្រមាណ​ថា លោក​មាន​លុយ​ប្រមាណ​ជា ៧៩,៣​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នៅក្នុង​ឆ្នាំ ២០១៤ ចំណូល​របស់​លោក​កើនឡើង​ត្រឹមតែ ៣,២​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​៕​

មតិយោបល់