ព័ត៌មានជាតិ

ស្មាតហ្វូន​អេក្រង់​២​ គ្រោង​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​អាមេរិក​

ស្មាតហ្វូនអេក្រង់ ២ របស់ក្រុមហ៊ុនផលិតទូរស័ព្ទរុស្ស៊ី ម៉ូដែល YotaPhone 2 ត្រូវបានគេទម្លាយឲ្យដឹងថា នឹងមានលក់​នៅ​លើទីផ្សារអាមេរិក ក្នុងពេលឆាប់ៗនេះ។

ស្មាតហ្វូនអេក្រង់ ២នេះ នឹងមានលក់នៅលើ Best Buy តម្លៃអាចប្រហែលជា ៦០០ដុល្លារអាមេរិក និងអាចប្រើប្រព័ន្ធ AT&T ឬ T-Mobile ថែមទាំងអាចប្រើ 4G LTE ទៀតផង។ ជាមួយនឹងប្រព័ន្ធដំណើរការ Android ស្មាតហ្វូនេះកំពុងតែពេញនិយម​នៅ​រុស្ស៊ី ដោយកាលពីចុងឆ្នាំ ២០១៤ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយក YotaPhone 2 ធ្វើជាកាដូ​ជូន​ដល់​សម្រាប់លោក Xi Jinping ប្រធានាធិបតីចិន៕

BN-FL758_cputin_G_20141110061342yotaphone-2-pr

មតិយោបល់