ព័ត៌មានជាតិ

លោក ខេង​សាម៉េត​បាន​និយាយ​ថា​មន្ត្រីនគរបា​ល​យុត្តិធម៌​ត្រូវ​បម្រើ​ប្រជាជន​ឲ្យអស់​ពី​សមិត្តភាព​កុំ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន

បន្ទាយមានជ័យ​៖​លោកនាយ​ឧត្តមសេនីយ៍ខេង​សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ​និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទឹស​ភូមិ​ទី​៤​និង​៥​បាន​លើកឡើង​ថា​មន្ត្រីនគរបាល​យុត្តិធម៌​ត្រូវធ្វើ​បំរើ​ប្រជាពលរដ្ឋ​ឲ្យអស់​ពី​កំលាំងកាយ​ចិត្ត​ធ្វើកា​រកំ​គិតតែ​ប្រយោជន៍​ត្រូវ​ឲ្យសោះ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ស្រឡាញ់ និង​ត្រូវ​បញ្ឈប់​អំពើ​ដែល​ប្រជាពលរដ្ឋ​ស្អប់ខ្ពើម​និង​បាន​ព្រមាន​ដល់​ស្នងការ​នគ​បាល​ខេត្ត​ថា​រយៈពេល​កន្លងមក​មាន​បាតុភាព​មន្ត្រីនគរបាល​ចរាចរ​អ្នកបង្ក​ក៏​ផាក​អ្នក​រងគ្រោះ​ក៏​ផាក​ដែល​លើកឡើង​កាល​ពី​ថ្មីៗ​នេះ​នៅ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។​លោក​ឧត្តមសេនីយ៍ត្រី អាត់​ខែម​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា​នៅ​ខេត្ត​បន្ទាយមានជ័យ​គ្រោះថ្នាក់​ចរាចរ​នៅក្នុង​ឆ្នាំ​២០១៤​កើតមាន​ចំនួន​៣០៦​ករណី​បណ្តាល​ស្លាប់​ចំនួន​១៣៥​នាក់​ក្នុងនោះ​ស្រី​ចំនួន​២២​នាក់​និង​របួសស្រាល​ចំនួន​២៥៨​នាក់​ស្រី​ចំនួន​៦៣​នាក់​របួសស្រាល​ចំនួន​២០៣​នាក់​ស្រី​៦០​នាក់​និង​ដើមឆ្នាំ​២០១៥​គ្រោះថ្នាក់​ចរាចរ​កើតមាន​៨៣​លើក​បណ្តាល​ស្លាប់​៤៥​នាក់​របួសធ្ងន់​៦៨​នាក់​របួសស្រាល​៧៩​នាក់​។ ទោះយ៉ាងណា​ក៏ដោយ​លោក​បាន​កោត សរសើរ​ចំពោះ​មន្ត្រី​នគរបាល​ចរាចរ​ខេត្ត​បន្ទាយមានជ័យ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ជូន​ដល់​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​យល់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ស្តីពី​ច្បាប់​ចរាចរ​ផ្លូវគោក​ការពារ​សុវត្ថិភាព​កាត់បន្ថយ​គ្រោះថ្នាក​ចរាច​។​ជាដើម លោកនាយ​ឧត្តមសេនីយ៍ ខេង សាម៉េត បាន​ព្រមាន​ដល់​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ថា​៖​ទន្ទឹម​នឹង​មាន​ការកោតសរសើ​រ​ក៏​ប្រជាពលរដ្ឋ​បាន​រិះគន់​ចំពោះ​មន្ត្រី​នគរបាល​ចរាចរ​នៃ​ស្នងការ​នគរបាល​ខេត្ត​គឺជា​ទំលាប់​ដែល​អ្នកបង្ក​គ្រោះថ្នាក់​ក៏​ផាក​វិន័យ​និង​អ្នករងគ្រោះ​ដែល​ស្លាប់​ក៏​ផាក​វិន័យ​យកលុយ​។​លោក​បន្តថា បាតុភាព​គឺ​មិន​ត្រូវ​អោយ​កើតមាន​ទៀត​ឡើយ​ព្រោះ​មន្ត្រីនគរបាល​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ធ្វើ​បំរើ​ប្រជាពលរដ្ឋ​មិន​ធ្វើ​ការគិត​តែ​ប្រយោជន៍​ត្រូវ​ធ្វើ​ខ្លួន​អោយ​ប្រជាពលរដ្ឋ​ស្រលាញ់ និង​ត្រូវ​បញ្ឈប់​អំពើ​ដែល​ប្រជាពលរដ្ឋ​ស្អប់ខ្ពើម​ឲ្យបាន​ដាច់ខាត​៕​
image47

មតិយោបល់