ព័ត៌មានជាតិ

បងប្រុស​រុក​លែង​ប្រដាប់ភេទ​ប្អូនស្រី វិប្បដិសារី​ត្រូវ​ធ្លាក់​ទៅលើ​ម្តាយ

បាត់ដំបង​៖ ស្ត្រី​ជា​ម្តាយ បាន​ខកបំណង ព្រមទាំង​មាន​វិប្បដិសារី​យ៉ាងខ្លាំង បន្ទាប់ពី​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ក្នុង​គោលបំណង​អោយជួយ​អប់រំ​កូនប្រុស​ដែល​បាន​ប្រើ​ម្រាមដៃ​រុក​ប្រដាប់​ភេទ​ប្អូនស្រី​បង្កើត​របស់​ខ្លួន​រហូត​ដល់​មាន​ស្លាកស្នាម​និង​ដាច់​រលាត់ កាលពី​ថ្ងៃ​ទី 15-3-15 វេលា​ម៉ោង 4 ទៀបភ្លឺ​នៅ​ក្នុង​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង 2 ស្រុក​សង្កែ ខេត្ត​បាត់ដំបង ខណ​:​ដែល​អ្នកស្រី​ចេញពីផ្ទះ​ទៅ​លក់​បន្លែ​នៅ​ឯ​ផ្សារ ហើយ​ឥឡូវនេះ​ត្រូវបាន​តុលាការ​បញ្ជា​អោយ​កសាង​សំណុំរឿង​និង​បញ្ជូន​បើ​ទោះបីជា​កូន​ប្រុស​នោះ​ស្ថិតក្នុង​វ័យ​ជា​អនីតិជន​ក៏ដោយ​។​បើ​តាម​សេចក្តី​រាយ​ការ​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា ក្មេងប្រុស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​នោះ​មានឈ្មោះ យ៉ុម ចិន អាយុ 15 ឆ្នាំ រស់​នៅ​ត្រង់​ចំនុច​កើតហេតុ ដែល​បាន​ឆ្លៀតឱកាស​ពេល​ម្តាយ​មិន​នៅ បាន​យក​ម្រាមដៃ​ទៅ​ស្ទាបអង្អែល​ប្រដាប់​ភេទ​ប្អូនស្រី​ឈ្មោះ យ ស ន ហៅ ច អាយុ 8 ឆ្នាំ ហើយក៏​បាន​រុក​ចូលទៅក្នុង​ប្រដាប់​ភេទ​បណ្តាលអោយ​ដាប់​រលាត់​នៅ​ផ្នែក​ខាងក្នុង​ក្រោយពេល​ធ្វើ​កោសល្យវិច្ច័យ​។​ដោយសារតែ​មាន​ការឈឺ​ចាប់​ខ្លាំងពេក ទើប​នៅ​ពេល​ដែល​ម្តាយ​ត្រឡប់មក​ពី​លក់​បន្លែ​វិញ​ក្មេងស្រី​ដែល​ត្រូវជា​ប្អូន​បាន​ប្រាប់​ទៅ​ម្តាយ​ហើយ​នៅពេល​នោះ​ស្ត្រី​ជា​ម្តាយ​គឺ​មាន​គំនិត​មួយ​ដោយ​ចង់​អោយ​សមត្ថកិច្ច​ជួយ​ធ្វើការ​អប់រំ​កូនប្រុស​របស់​ខ្លួន ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​អាសអាភាស​នេះ​តទៅទៀត ប៉ុន្តែ​ផ្ទុយទៅវិញ​អ្វីៗ​ត្រូវបាន​ខកបំនង​ទាំងអស់​ព្រោះ​ពេល​ដែល​ប្តឹង​ទៅ​សមត្ថកិច្ច ហើយក៏​បាន​រាយ​ការ​ទៅ​តាម​ខ្សែបណ្តោយ​ស្រាប់តែ​ស្ថាប័ន​តុលាការ​បាន​អនុវត្ត​តាម​ផ្លូវច្បាប់​ដោយ​បញ្ជា​អោយ​សមត្ថកិច្ច​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​វិញ ដែល​ធ្វើអោយ​ស្ត្រី​ជា​ម្តាយ​កើត​មាន​នូវ​វិប្បដិសារី​យ៉ាងខ្លាំង ព្រោះ​ប្អូនស្រី​អាច​ខូចអនាគត​ហើយ​ម្យ៉ាងទៀត​កូនប្រុស​ត្រូវ​ច្បាប់​បញ្ជា​អោយ​នាំខ្លួន​បែបនេះ ព្រោះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​នាំ​ខ្លួន​នៅ​ប្រហែលជា​ម៉ោង 4 ល្ងាច នា​ថ្ងៃ​ទី 17-3-15 ក្រោយពេល​ដែល​ស្ត្រី​ជា​ម្តាយ​បាន​នាំ​កូនស្រី​ត្រឡប់ មក​ពី​ធ្វើ​កោសល្យវិច្ច័យ​រួចមក ដែល​គ្រូពេទ្យ​បណ​បញ្ជាក់ថា​មានការ​ដាច់​រលាត់​ខ្លាំង​។ រឿង​នេះ​ផង​ដែរ​ក៏​មាន​មជ្ឈដ្ឋាន​ជាច្រើន​បាន​ធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​ប្រព័ន្ធ បណ្តាញ​ព័ត៌មាន​នានា ពិសេស​គឺ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដែល​មាន​ការ​បង្ហោះ​នៅ​រូបភាព​ប្លែកៗ​អាច​ធ្វើអោយ​មនុស្ស​គ្រប់រូប​បាន​ឃើញ ពឹសេស​ក្នុង​ស្រទាប់​យុវវ័យ អាច​ធ្វើអោយ​មាន​ការ​ភ្លើតភ្លើន​ចង់ដឹង ចង់ឃើញ ថែម​ទាំង​ចង់​អនុវត្ត​ទៀត​ផង ព្រោះ​ជាក់ស្តែង​ក្មេងប្រុស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​ក៏​បាន​សារភាព​ដែរ​ថា កន្លងមក​ខ្លួន​ធ្លាប់​មើល​រឿង​ប្លែកៗ ពិសេស​គឺ​រឿង​សិច តាមរយ​:​ទូរស័ព្ទដៃ​របស់​មិត្តភក្តិ នេះ​ហើយ​ដែល​ជា​បញ្ហា និង​ជា​ដើមចម​ដែល​ធ្វើអោយ​យុវជន​រូប​នេះ​មានការ​ចង់​ដឹង​តែ​ទីបំផុត​ត្រូវ​ច្បាប់​ផ្តន្ទាទោស​ទាំង​វ័យ​អនីតិជន​នៅឡើយ​។​
sex

មតិយោបល់