សីហនុ៖ សាកសពយុវជនពីរនាក់ ត្រូវបានប្រជាជនប្រទះឃើញដេកស្លាប់ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៥ នៅក្បែរចញ្ចើមផ្លូវម្ដុំឆ្នេរឯករាជ្យ ដោយគេសង្ស័យថាបានស្លាប់តាំងពីយប់មកម្ល៉េះ។
យោងតាមសំដីប្រជាពលរដ្ឋ និងអាជ្ញាធរ បានឲ្យដឹងថា នៅក្បែរសាកសពគេប្រទះឃើញមានម៉ូតូមួយគ្រឿង ដំបូង និងដាវស៊ាំម៉ារ៉ៃ ដោយគេសង្ស័យថា អាចជាករណីជម្លោះ ឬជាអំពើចោរប្លន់ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានយ៉ាងណានោះទេ ពោលរងចាំការស៊ើបអង្កេត។
គួរបញ្ជាក់ផងដែរថា អត្តសញ្ញាណរបស់អ្នកស្លាប់នៅមិនទាន់ដឹងនោះទេ ប៉ុន្តែសមត្ថកិច្ចកំពុងតែព្យាយាមទាក់ទងរកក្រុមគ្រួសារនៃសព៕
មតិយោបល់