ព័ត៌មានជាតិ

ជប៉ុន​ត្រូវការ​គិលានុបដ្ឋាយិកា​១០​លាន​នាក់​ទៅ​រស់នៅ​ក្នុង​ប្រទេស​ខ្លួន ដើម្បី​ថែ​ទាំង​មនុស្ស​ចាស់​

​បច្ចុប្បន្ន​ពលរដ្ឋ​ជប៉ុន​ជាង​១​ភាគ​៤​ក្នុងចំណោម​ពលរដ្ឋ​ទាំងអស់​មាន​អាយុ​លើសពី​៦៥​ឆ្នាំ ហើយ​ចំនួន​មនុស្ស​ចាស់​នឹង​កើនឡើង​រហូត​ដល់​ទៅ​៤០​ភាគរយ​នៅ​ឆ្នាំ​២០៥៥ ពេល​នោះ​ចំនួន​ពលរដ្ឋ​សរុប​នឹង​ថយ​ចុះ​ពី​១៣០​លាន​សល់​តែ​៩០​លាន​ប៉ុណ្ណោះ ទាំងនោះ​ជា​ក្តីកង្វល់​យ៉ាងខ្លាំង​ពី​កង្វះ​ពលរដ្ឋ​នៅ​ជប៉ុន​។ សរុប​ប្រជាពលរដ្ឋ​ជប៉ុន​ថយចុះ​យ៉ាង​ខ្លាំង​ចំណែក​ចំនួន​មនុស្ស​ចាស់​បែ​ជា​កើនឡើង​ខ្ពស់​ទៅ​វិញ​។ ក្រសួង​សុខាភិបាល​ជប៉ុន​បាន​ប្រមាន​ថា​ដល់​ឆ្នាំ​២០២៥ ជប៉ុន​និង​ខ្វះ​គ្រូពេទ្យ​រហូតដល់​១​លាន​នាក់ រួម​ទាំង​គិលា​នុប​ថយិកា​ដើម្បី​មើលថែ​មនុស្សចាស់​។ ការ​ជម្រុញ​ឲ្យមាន​ជនអ​ន្តោ​វេ​សចូល​មក​នៅក្នុង​ប្រទេស​ជ​ប៉ុន​គឺជា​រឿង​ចាំបាច់​បំផុត​ដើម្បី​រក្សា​ចំនួន​ពលរដ្ឋ​ឲ្យនៅ​ថេ​បាន​។ បច្ចុបន្ន មានតែ​២​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ប្រទេស​ជប៉ុន​ជា​ជនបរទេស​មក​រស់នៅ​។ ចាប់តាំងពី​ឆ្នាំ​២០០៨​មក​រដ្ឋាភិបាល​ជប៉ុន​បាន​ចាប់ផ្តើម​ឲ្យ​គិលា​នុប​ថយិកា​រ​មើលថែ​ជនបរទេស​ដែល​រស់នៅ​ក្នុង​ទឹកដី​ជប៉ុន​ដូចជា​ពលរដ្ឋ​ជប៉ុន​អីចឹង​ដែរ ។ ជនបរទេស​ដែល​ទទួលបាន​ការថែទាំ​ខ្ពស់​ចាំបាច់​ត្រូវ​ចេះ​និយាយ​ភាសា​ជប៉ុន​។​មកទលពេលនេះ​មាន​គិលា​នុ​បថយិការ​បរទេស​៣០៤​នាក់​ប៉ុណ្ណោះ​ឆ្លងកាត់​ការបណ្តុះបណ្តាល ហើយ​អ្នក​ទាំងនោះ​ត្រូ​វវិត្រឡប់​ទៅ​ប្រទេស​វិញ​ក្រោយ​បម្រើ​ការងារ​បាន​៣​ទៅ​៥​ឆ្នាំ​។ តាម​អ្នកឯកទេស​ក្នុង​រយពេល​៥០​ឆ្នាំ​ខាង​មុខ​ជប៉ុន​ត្រូវការ​គិលានុបដ្ឋាយិកា ដល់​ទៅ​១០​លាន​នាក់​មក​ពិ​បរទេស​ទើប​អាច​មើល​ថែទាំ​មនុស្ស​ចាស់​បាន​។ ពលរដ្ឋ​ដែល​មកពី​បរទេស​ចាំបាច់​ត្រូវ​តែ​រស់នៅ​ក្នុង​ប្រទេស​ជ​ប៉ុន​យូ​អង្វែង​ទើប​អាច​ក្លាយជា​មនុស្ស​ក្នុង​សង្គម​ជប៉ុន ជួយ​ដោះស្រាយ​រឿង​នយោបាយ​៕​
Japan

មតិយោបល់