អាការៈឈឺភ្នែកនឹងកើតមានឡើងនៅពេលដែលភ្នែកទាំងសងខាងឈឺ, ក្រហម និងស្រវាំង។ នៅក្នុងជីវិតការងារប្រចាំថ្ងៃ ពេលខ្លះធ្វើឲ្យភ្នែកទាំងសងរបស់យើងឈឺ ហើយ មើលអ្វីៗមិនច្បាស់។ ជាពិសេសរឿងបែបនេះតែងតែកើតឡើងចំពោះអ្នកដែលសម្លឹងច្រើននៅក្នុងការងារប្រចាំថ្ងៃដូចជា៖ បុគ្គលិក, សិស្សនិស្សិតទទួលផលប៉ះពាល់ពីកុំព្យូទ័រ, អ្នកបច្ចេកទេសវិទ្យុនៅក្នុងបន្ទប់ពិសោធន៍, កម្មកររោងចក្រ, លេខា, អ្នកនិពន្ធ… ។
០១) វិធីកាត់បន្ថយជំងឺស្រវាំងភ្នែក
ដំបូងឡើយ អ្នកត្រូវទៅជួបនឹងអ្នកឯកទេសភ្នែកដើម្បីពិនិត្យមើល ថាតើអ្នកមានបញ្ហាភ្នែក ឬក៏អត់ (ម៉្ញូបជិត ឬ ម៉្ញូបឆ្ងាយ…)។ ពន្លឺដែលជះចេញពីកញ្ចក់កុំព្យូទ័រ, ទូរទស្សន៏…ត្រូវតែកំណត់ចម្ងាយឲ្យសមតុល្យដើម្បីជៀសវាងការខូចភ្នែក។
០២) ធ្វើលំហាត់ប្រាណភ្នែកជាប្រចាំ
ប្រសិនបើអ្នកពាក់វ៉ែនតា អ្នកគួរជ្រើសយកប្រភេទកញ្ចក់ការពារពន្លឺ។ បច្ចុប្បន្នេនេះនៅលើទីផ្សារ អ្នកអាចរកបាននូវកញ្ចក់ការពារពន្លឺ, កាំរស្មីយូវី… វាផ្តល់អត្ថប្រយោជន៏ជាច្រើនចំពោះភ្នែក ហើយមានប្រសិទ្ធិភាពប្រឆាំងនឹងភាពស្រវាំងភ្នែក។ ត្រូវយកចិត្តទុកដាក់ទៅលើពន្លឺក្នុងការិល័យ, បន្ទប់វិទ្យុ, បន្ទប់អានសៀវភៅ…នៅផ្ទះរបស់អ្នក។
០៣) កម្ពស់កៅអី និងតុត្រូវឲ្យស៊ីនឹងកម្ពស់របស់អ្នក
កុំអង្គុយនៅកៅអីធ្វើការយូរពេក។ ត្រូវសម្រាកឲ្យបាន៥នាទីរៀងរាល់ ១ម៉ោងម្តង។ ផ្សែងបារី ឬខ្យល់ម៉ាស៊ីនត្រជាក់នៅក្នុងការិយាល័យក៏អាចប៉ះពាល់ដល់ភ្នែកដែរ។ ប្រសិនបើអាច អ្នកគួរចៀសវាង៕
មតិយោបល់