ក្រុមហ៊ុនយក្ស Google បានប្រកាសឲ្យដឹងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៥ ម្សិលមិញនេះថា ខ្លួនទទួលបានប្រាក់ចំណូល ១៧,២៦ពាន់លានដុល្លារអាមេរិក ខណៈដែលប្រាក់ចំណេញទទួលបានត្រឹមតែ ៣,៣៥ពាន់លានដុល្លារអាមេរិក។
យោងតាមការចុះផ្សាយរបស់ Wall Street Journal នៅថ្ងៃនេះ បានឲ្យដឹងថា ប្រាក់ចំណូល Google នៅត្រីមាសទី១ ដើមនេះ កើនឡើង ១២ភាគរយ រីឯប្រាក់ចំណូលថយចុះមកនៅត្រឹម ៣,៣៥ពាន់លានដុល្លារអាមេរិក ដោយសារតែនៅក្នុងត្រីមាសនោះ ក្រុមហ៊ុន Google បានចំណាយលុយជាង ៣ពាន់លានដុល្លារអាមេរិក ទិញក្រុមហ៊ុន Traffic។ នៅក្នុងចំណោមប្រាក់ចំណូលសរុបទាំងនោះ មាន ១៥,៥ពាន់លានដុល្លារអាមេរិក បានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Facebook ក៏បានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុផងដែរ ដោយប្រាក់ចំណូលសរុបទទួលបាន ៣,៥៦ពាន់
លានដុល្លារអាមេរិក ពោលគឺស្មើនឹងប្រាក់ចំណេញរបស់ Google៕
ព័ត៌មានជាតិ
មតិយោបល់