ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Peypey Dy បួស​សងគុណ​ម្តាយ​

ភ្នំពេញ៖ តារាហ្វេសប៊ុក​ដ៏ល្បីល្បាញ ក្លាយទៅជា​តារាចម្រៀង​ លោក Peypey Dy បាន​​ធ្វើឲ្យអ្នកគាំទ្រទំព័រ​ហ្វេសប៊ុករបស់ខ្លួនភ្ញាក់ផ្អើលនៅរាត្រី​ថ្ងៃទី ២៧ ខែ មេសា​នេះ​ ​ខណៈដែលបង្ហាញសារ​នៅលើគណនីហ្វេសប៊ុកខ្លួនថា បួសសងគុណម្តាយ រួមទាំងថត​ MV បទថ្មីរបស់ខ្លួន ។​

នៅលើគណនីព្រះតេជគុណ Peypey Dy បានសរសេរថា “​ថ្ងៃ​នេះ​ ​អា​ត្មា​បួ​ស​ស​ង​គុ​ណ​ម្តា​យ​ ​រួ​ម​ទាំ​ង​ថ​ត​ជា ​M​V​ ​ក្នុ​​​ង​ប​ទ​ ​ព្រះ​រ​ស់​ឈ្មោះ​ម៉ែ​ ​
​ទោះ​ជា​បួ​ស​ក្នុ​ង​ពេ​ល​ខ្លី​ ​តែ​បា​ន​ភ្ជា​ប់​និ​ស្ស​យ​ជា​មួ​យ​ ​ព្រះ​ពុ​ទ្ធ​សា​ស​នា​”​ ។ ក្នុងសារបានបញ្ជាក់ហើយថា ព្រះតេជគុណ Peypey Dy មិនចង់សាងផ្នូស​វែងឆ្ងាយនោះទេ ពោលគឺ​ថត MV នឹង​ឆ្លៀតឱកាសថតនេះ ក៏បួស​សងគុណម្តាយតែម្តងទៅ ។

បញ្ជាក់ផងដែរថា អ្នកលេងបណ្តាញសង្គមក្នុងប្រទេសកម្ពុជា​ស្គាល់ ព្រះតេជគុណ Peypey Dy ច្បាស់បំផុតតាមរយៈការ​លេងវីដេអូផ្សេង​ដែល​ តបជេទៅអ្នកនេះ ទៅអ្នកនោះ រួមទាំងការធ្វើត្រាប់ជាដើម ៕​
Peypey Dy

មតិយោបល់