កណ្តាលៈបុរសវ័យ65ឆ្នាំម្នាក់រពិសដៃយកដៃទៅស្ទាបច្របាច់ប្រដាប់ភេទ កុមារី អាយុ9ឆ្នាំម្នាក់ កាលពីថ្ងៃទី 29 ខែ មេសា ឆ្នាំ 2015 កន្លងទៅ ត្រូវបានសមត្ថកិច្ចប៉ូលិស ប៉ុស្តិរដ្ឋបាលឃុំឈើទាល ស្រុកកៀនស្វាយចាប់វៃខ្នោះដៃ តាមបណ្តឹងរបស់ឪពុកម្តាយ កុមារីរងគ្រោះ ។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះរស់ ភី ភេទ ប្រុស អាយុ 65ឆ្នាំ នៅថ្ងៃទី 2ខែ ឧសភា ឆ្នាំ 2015 នៅផ្ទះជនសង្ស័យស្ថិតនៅភូមិ ឈើទាល ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានលួងលោមក្មេងស្រីរងគ្រោះរូបនោះឲ្យទៅផ្ទះរបស់គាត់យកផ្លែឈើហូប ឆ្លៀតពេលនោះ បុរសវ័យ ចំណាស់ព្រើល បានធ្វើសកម្មភាពកដៃទៅលូកស្ទាបច្របាច់ប្រដាប់ភេទក្មេងស្រីរហូតដល់ដាច់សាច់ហើម បង្កការឈឺចាប់រយៈពេល 5 ថ្ងៃ ទើបឪពុក ម្តាយ កុមារីរងគ្រោះ បានដឹង ក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិរដ្ឋបាលឃុំឈើទាលតែម្តង ។បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួច ប៉ូលិសប៉ុស្តិបានចុះទៅឃាត់ខ្លួនជនសង្ស័យ មកសាកសួររួចកសាងសំណុំរឿង បញ្ជូនទៅអធិការស្រុកកៀនស្វាយចាត់ការបន្ត ។ដោយឡែកក្រុមគ្រូពេទ្យបានបញ្ជាក់ថាកុមារីរងគ្រោះគឺហើមសាច់កន្លែងប្រដាប់ភេទតែមិនបានដាច់ស៊ីជំរៅនោះទេ ។បច្ចុប្បន្ន ជនសង្ស៏យ ត្រូវបានប៉ូលិសព្រហ្មទណ្ឌស្រុកកៀនស្វាយ កសាងឯកសារ បន្តបញ្ជូនទៅស្នងការខេត្តកណ្តាលចាត់ការតាមនិតិវិធីច្បាប់ ៕
ព័ត៌មានជាតិ
មតិយោបល់