ព័ត៌មានជាតិ

N​​​e​w​​​c​​​​​a​​​s​​​t​​l​​​e​ ​​​U​​​n​​i​​​t​​​​e​d​ ទិ​ញកី​ឡា​ក​រ​វ័​យ​ក្មេ​ង​ ​ពី​ក្លិ​ប​ក្នុ​ង​ប្រ​ទេ​ស​ប៊ែ​ល​ហ្សិ​ក​​

​ក្រុមសារិការព្រៃ Newcastle United បានយល់ព្រម​ទិញខ្សែប្រយុទ្ធ Aleksandar Mitrovic របស់ក្លិប Anderlecht ។​ខ្សែប្រយុទ្ធ Aleksandar Mitrovic នៅរដូវកាលនេះស្វែងរកគ្រាប់បាល់បាន ២០គ្រាប់ ​ក្នុង​រដូវកាលបាល់ទាត់ ប៊ែលហ្សិក នៅរដូវកាលនេះ ។​ ទន្ទឹមជាមួយនឹងគ្នានេះដែរ ក៏​បានប្រទាញភ្នែក អ្នកគ្រប់គ្រងក្លិបកាំភ្លើងធំ តោខៀវ ​និង​ក្ងានព្រៃ Swansea ផងដែរ ។​
បើទោះបីជាក្លិបធំៗចាប់អារម្មណ៍ ក៏ប៉ុន្តែ​ ប្រភពព័ត៌មានបានចុះផ្សាយថា Newcastle បានលួច​ឆ្មក់ទិញ ​ដោយយល់ព្រមក្នុងតម្លៃ ១៥ លានផោន ប្រហែល ២៣ លានដុល្លារអាម៉េរិក។
ការផ្ទេរនេះកំពុងតែក្លាយ​ទៅជាការវាយតម្លៃមួយ ដ៏រំភើប ​ដែលអាច​ចរចារទិញ កីឡាករ​វ័យក្មេង ទ្វីប​អឺរ៉ុបបាន ។​
កីឡាកររូបនេះ ត្រូវបានគេធៀបទៅនឹង Zlatan Ibrahimovic ៕​
unnamed-file15

មតិយោបល់