ខាងក្រោមនេះដែរជាវីធីសាស្ត្រណែនាំឲ្យធ្វើ ស៊ុបពងទាសាច់ក្តាម សម្រាប់ស្ត្រីមេផ្ទះ ៖
របៀបធ្វើ៖
១- សំអុះក្តាម នៅក្នុងឆ្នាំងមួយ ហើយលើកចេញ យកមកបេះសាច់។
២- ស្ងោរឆ្អឹងមាន់ ត្រងយកទឹកស៊ុប ១លីត្រ ដាក់ស្ងោរឆ្នាំងផ្សេងមួយទៀត ដាំអោយពុះ ទើបថែម អំបិល ទឹកត្រី ស្ករ និង ម្សៅស៊ុប។
៣- ក្នុងចានមួយ ដាក់ទឹកកន្លះវែក លាយម្សៅឆា១ស្លាបព្រា កូរអោយសព្វ រួចចាក់ក្នុងស៊ុប កូរអោយខាប់ទឹកបន្តិច តែកុំខាប់ខ្លាំងពេក។
៤- យកពោតខ្ចីមួយ បកអោយស្អាត ទើប ចិត ស្តើងៗ ហើយចាក់ចូលក្នុងទឹកស៊ុប។
៤- វាយពងទាលាយទឹកបន្តិច រួចចាក់ក្នុងស៊ុប កូរអោយសព្វ បន្ទាប់មកទើបចាក់សាច់ក្តាមចូល។
៥- ភ្លក្សសាបប្រៃ ថែមថយ តាមចំណូលចិត្ត។ ពេលបរិភោគ ថែមស្លឹកខ្ទឹមហាន់ ឬ ជីរវ៉ាន់ស៊ុយហាន់ ហើយ រោយម្រេចបុក ដើម្បីអោយឈ្ងុយ។
អ្នកស្រី កែវ ច័ន្ទបូរណ៍
ព័ត៌មានជាតិ
មតិយោបល់