ព័ត៌មានជាតិ

មេ​ឃ​ខៀ​វ​ ​ត្រៀ​ម​ទិ​ញ​​ ​​P​a​​u​l ​​P​o​g​b​a​ ​ក្នុ​ង​ត​ម្លៃ​ ​៧​០​​​លា​ន​ផោ​ន​

ប្រភពព័ត៌មានពី Metro បានចុះផ្សា​យ​ឲ្យដឹងថា ​ក្លិបមេឃខៀវ Manchester City កំពុងរៀបផែនការ និងកញ្ចប់ថវិការខ្លួន ផ្ទេរកីឡាកររបស់ Juventus លោក​ Paul Pogba មកកាន់ពហុកីឡដ្ឋាន Etihad ក្នុងតម្លៃ ៧០​លានផោន​ ។
ដោយសារតែ​​អ្នកគាំទ្រក្លិបមួយនេះ អស់ជំនឿ​នឹងកីឡាករ Yaya Toure ដោយជឿជាក់ថា កីឡាករ​ដែលអាចជំនួសតំណែងល្អផ្នែកខ្សែបម្រើនេះ​គឺមានតែ Paul Pogba តែប៉ុណ្ណោះ ។​
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កីឡាករអាយុ ២២ ឆ្នាំរូបនេះ ត្រូវបានក្លិបខងលើដេញថ្លៃ ដោយប្រាក់កម្រៃ £250,000 ផោន ក្នុង​១សប្តាហ៍ ។
កីឡាករ Paul Pogba មានក្លិបយក្សនៅអឺរ៉ុបជាច្រើន បានដេញថ្លៃ ហើយមេឃខៀវ ក៏សង្ឈឹមថា នឹងមាន​កញ្ចប់ថវិកាដេញថ្លៃ ផងដែរ ។​
ក្លិបដែលកំពុង​​ចង់បានកីឡាករ​បារាំងស្បែកខ្មៅរូបនេះ មាន ​Real Madrid, Barcelona, Manchester United និង Chelsea ៕​
juventus-fc-v-cagliari-calcio-serie-a

មតិយោបល់