អ្នកជំនាញ ស្ទាបស្ទង់វិទ្យាសាស្ត្រ ផែនដីរបស់សហរដ្ឋអាម៉េរិក បានរាយការណ៍កាលពីម្សិលមិញថា គ្រោះរញ្ជួយដី ដែលមានកម្រិត ៥,៨ រ៉ិចទ័រ បានវាយប្រហារ នៅភាគពាយ័ព្យរដ្ឋ Curup ប្រទេសឥណ្ឌូនេស៊ី ក្នុងផ្ទៃក្រឡា ៩៨គីឡូម៉ែតការ៉េ និងជម្រៅ ១៤៩,៩៥គីឡូម៉ែត។ ផ្អែកតាមអ្នកជំនាញ ខាងលើបានឲ្យដឹងថា ទីតាំងរញ្ជួយដី ស្ថិតនៅរយៈទទឹង ភាគខាងត្បូង ២,៦៤៧២ ដឺក្រេ និង រយៈទទឹងភាគខាងកើត ១០២,១៧៥១ ដឺក្រេ ។ អ្នកជំនាញ ខាងលើបានបញ្ជាក់ថា ករណីរញ្ជួយដី ខាងលើនេះ គឺជះឥទ្ធិពលមកពី ការរញ្ជួយដី នៅប្រទេសនេប៉ាល់ ដែលកើតមានឡើង ក្នុងពេលថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថា អ្នកជំនាញវិទ្យាសាស្ត្រ ផែនដីសហរដ្ឋអាម៉េរិក បានព្យាករណ៍ថា នឹងមានករណីរញ្ជួយដីថ្មីៗទៀត នៅក្នុងប្រទេសនេប៉ាល់ និងតំបន់ក្បែរៗនោះ គ្រាន់តែមិនទាន់ដឹង ពេលវេលាច្បាស់លាស់ ប៉ុណ្ណោះ៕
ព័ត៌មានជាតិ
មតិយោបល់