ព័ត៌មានជាតិ

H​ua​we​i​ ​P​8​ ​កំ​ពូ​ល​ស្មា​ត​ហ្វូ​ន​ទំនើ​​ប​ក​ប់​ស៊េ​រី ​ដែ​​លមា​ន​កា​​មេ​រ៉ា​ថ​ត​ជា​ប់​ច​ល​នា​ព​ន្លឺ​ ​ ​​ប​ង្ហា​ញ​ខ្លួ​ន​នៅ​អា​ស៊ី​​អា​គ្នេ​យ៍​

បន្ទាប់ពីការបង្ហាញវត្តមានកំពូលស្មាតហ្វូន Huawei P8 ប្រកបដោយជោគជ័យ កក្រើកទីក្រុងឡុងដ៍ កាលពីខែមេសាកន្លងមក ក្រុមហ៊ុន Huawei បានបន្តធ្វើឲ្យកក្រើកជាថ្មីម្ដងទៀត តាមរយ:ការបង្ហាញវត្តមានកំពូលស្មាតហ្វូន Huawei P8 និង ឧបកណ៍ Wearable (នាឡិកាដែល ដើរតួនាទីជាកាសស្តាប់ត្រចៀក នាឡិកាថ្លៃកាលីបលើ) ដែលមានភាពច្នៃប្រឌិតខ្ពស់គ្មានដែលកំណត់ និង បច្ចេកវិទ្យាលំដាប់កំពូល នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ កាលពីល្ងាចថ្ងៃទី 28 ខែឧសភា ឆ្នាំ 2015 នៅ Centara Grand and Bangkok Convention Centre ទីក្រុងបាងកកប្រទេសថៃ។
mmexport1432941566335
ភ្ញៀវកិត្តិយសប្រមាណជាង 500 នាក់ មកពី 11 ប្រទេស រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម ភូមា សឹង្ហបូរី ម៉ាឡេស៊ី ហ្វីលីពីន នេប៉ាល់ ឥណ្ឌា តៃវ៉ាន ហុងកុង ត្រូវបានអញ្ជើញចួលរួម ដើម្បីទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យា និងសក្ដានុពលប្រកបដោយអានុភាពនៅពីក្រោយកំពូលស្មាតហ្វូន P8 ដែលកំពូលស្មាតហ្វូនទំនើបចុងក្រោយបំផុតរបស់ក្រុមហ៊ុន Huawei ។ ក្នុងនោះវត្តមានភ្ញៀវកិត្តយសតំណាងប្រទេសកម្ពុជារួមមាន កំពូលតារាចម្រៀងដ៍ល្បី មាស សុខសោភា ឯកអគ្គរាជទូតសុឆន្ទ:របស់ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា ពិធីការនីដ៍ល្បី ស្អាត ឆ្លាត សម្ផស្សក្មេងជាងវៃ គឺពិធីការនី ខៀវ សាន់សាណា និងដៃគូពាណិជ្ជកម្មដូចជា ក្រុមហ៊ុនចែកចាយផ្តាច់មុខ ក្រុមហ៊ុន Sayam Interational ក្រុមហ៊ុន Yako ហាងលក់ទូរស័ព្ទ The One Mobile ស៊ីវ អេង ស៊ីវ អេង II និង រតនា (សៀមរាប) ព្រមទាំងអ្នកសារព័ត៌មាន ស្ថានីយ ទូរទស្សន៍ CTN, Hang Meas HDTV សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ កោះសន្តិភាព និងគេហទំព័រព័ត៌មាន Sabay។

Huawei P8៖ រួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងប្រណីតភាព ដើម្បីផ្ដល់ភាពងាយស្រួសសម្រាប់អ្នកប្រើប្រាស់

Huawei P8 ជាសករាជថ្មីនៃបច្ចេកវិទ្យាទំនើបឈានមុខ ផ្នែកមុខងារកាមេរ៉ា សម្រាប់ថតក្នុងទីងងឹត អាចថតជាប់ចលនាពន្លឺបាន (Light painting) និងថតរូបបានច្បាស់ក្នុងកម្រិត DSLR ព្រមទាំងមានមុខងារ Director Mode ដែលអាចតភា្ជប់កាម៉េរា 3 ពីទូរស័ព្ទប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 3 ផ្សេងទៀតដើម្បីចាប់យករូបភាពពី ប្លង់ 4 ផ្សេងគ្នា និងមានមុខងារពិសេសៗ ប្លែកៗ ជាច្រើនទៀត ក្នុងការជួយបង្កើតភាពច្នៃប្រឌិត និងសម្រួលការងារប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។

គំនិតច្នៃប្រឌិតនៅពីក្រោយការរចនារូបរាងរបស់ P8 គឺយកតាមស្ទីលបែបបុរាណរបស់បណ្ណាគារ និងក្របសៀវភៅ។ ផ្នែកខាងមុខ និងខាងក្រោយរបស់ P8 មានលក្ខណ:សាមញ្ញ រលោងស្រិល មាំធន់ តួរស្រោបលោហ:ធាតុ និងមើលទៅថ្លៃថ្នូរ ជាមួយកម្រាស់ដ៏សែនស្ដើងបំផុត របស់ស្មាតហ្វូនដែលមានគុណភាពផលិតលំដាប់កំពូលមួយនេះ។ P8 បំពាក់ដោយអេក្រង់ LCD ទំហំត្រឹមតែ 6.4mm ស៊ីម 2 និងល្បឿនលឿនអាចប្រើជាមួយប្រព័ន្ធ បណ្ដាញប្រភេទ 4G ។

លោក ថូមាស់ ល៉ីវ (Thomas Liu) អគ្គនាយកប្រតិបត្តិជាក់ខ្ពស ផ្នែក Consumer Business ក្រុមហ៊ុន Huawei ប្រចាំនៅតំបន់អាស៊ីភាគអាគ្នេយ៍ បានមានប្រសាសន៍ថា៖ «Huawei P8 នឹងក្លាយជាស្មាតហ្វូន ងាយស្រួល ប្រើបំផុតសម្រាប់អតិថិជននៅទូទាំងពិភពលោក។ លោកបាន បន្ថែមថា ដោយផ្អែកលើការស្រាវជ្រាវទីផ្សារយ៉ាងស៊ីជម្រៅ ក្រុមហ៊ុន Huawei បានផលិតស្មាតហ្វូន ដើម្បីឆ្លើយតបទៅនឹង តម្រូវការចាំបាច់នៃការប្រើប្រាស់ស្មាតហ្វូន សម័យបច្ចុប្បន្ន។ ក្រុមហ៊ុន Huawei បានដាក់បញ្ចូលគ្នារវាងប្រណីតភាព និងភាពធន់បំផុតនៅក្នុងឧបករណ៍របស់ខ្លួន និងផ្ដល់ឲ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ពិសេសថ្មីៗដល់អ្នក ប្រើប្រាស់ ជាពិសេសសតម្ថភាពរបស់កាមេរ៉ា និងប្រព័ន្ធទំនាក់ទំនង។ ផ្អែកទៅលើដំណើរការ ផ្នែកទីផ្សារប្រកបដោយភាពវិជ្ជមានរបស់ Huawei ស៊េរី P ក្រុមហ៊ុន Huawei ជឿជាក់ថា កំពូលស្មាតហ្វូន Huawei P8 នឹងក្លាយទៅជាស្មាតហ្វូនដ៏ពេញនិយមបំផុតប្រចាំ ឆ្នាំ 2015 នេះ»។
mmexport1432940838231
សក្តានុពលខ្ពស់ក្នុងតំបន់អាស៊ីអាគ្នេយ៍
លោក Kevin Ho អគ្គនាយកប្រតិបត្តិជាក់ខ្ពស់ផ្នែក Handset Product ប្រចាំនៅស្នាក់ការធំ របស់ក្រុមហ៊ុន Huawei បានឲ្យដឹងថា៖ «អាស៊ីអាគ្នេយ៍គឺជាផ្នែកមួយនៃ តំបន់សេដ្ឋកិច្ចដ៏ជោគជ័យ និងមានសក្តានុពលបំផុតនៅលើពិភពលោកទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ វាត្រូវបានគេចាត់ទុកថា ជាទីផ្សារយុទ្ធសាស្រ្ត និងជាក្បាលម៉ាស៊ីនដ៏សំខាន់មួយ ដែលជំរុញដល់កំណើនដ៏ឆាប់រហ័សរបស់ក្រុមហ៊ុន Huawei ។ នៅក្នុងឆ្នាំ 2014 ក្រុមហ៊ុន Huawei បាននាំចេញទូរស័ព្ទសរុបជាង 10 លានគ្រឿងនៅក្នុងតំបន់ បានធ្វើឲ្យការចេញលក់ស្មាតហ្វូន របស់យើងកើនឡើងដល់ 3 លានគ្រឿងបន្ថែមទៀត។ ជាមួយនឹងការចេញលក់ស្មាតហ្វូន P8, P8 Max, និង P8 Lite ក្នុងឆ្នាំនេះ យើងរំពឹងថាការនាំចេញសរុបរបស់យើងនឹងកើនឡើងដល់ 8 លានគ្រឿងបន្ថែមទៀត ពោលគឺកើនឡើង 160%»។

បណ្តាអ្នកចូលរួម និងភ្ញៀវកិត្តិយសទាំងអស់មានភាពក្តីរីករាយ និងរំភើបយ៉ាងខ្លាំង ដោយបានសាកល្បងប្រើប្រាស់ដោយផ្ទាល់ជាមួយនឹងកំពូលស្មាតហ្វូនទំនើបស៊េរីចុងក្រោយ P8, P8 max, P8 lite នាឡិកា ថតរូបអនុស្សាវរីយ៍ជាមួយនឹងមុខងារចលនាពន្លឺ ព្រមទាំងកម្មវធីសម្ដែងពិសេស របាំពន្លឺ ការចាប់រង្វាន់ដោយប្រើរូបថតអ្នកចូលរួម ចម្រៀងពិរោះៗល្បីៗ ច្រៀងដោយ កំពូលតារាចម្រៀង មាស សុខសោភា អគ្គរាជទូតសុឆន្ទ:នៃទូរស័ព្ទ Huawei ប្រចាំប្រទេសកម្ពុជា លោក Alex Thiradeth តារាសម្ដែងដែលកំពុងល្បី និងលេចធ្លោ និងជាអគ្គរាជទូតសុឆន្ទ:នៃទូរស័ព្ទ Huawei ប្រចាំប្រទេសថៃ កញ្ញា Wutt Hmone Shwe Yi កំពូលតារាសម្ដែង និងជាអគ្គរាជទូតសុឆន្ទ:នៃ ទូរស័ព្ទ Huawei ប្រចាំប្រទេសភូមា ។ ជាពិសេស ជាងនេះទៅទៀត អ្នកចូលរួមទាំងអស់សរសើរ កំពូលតារាចម្រៀង មាស សុខសោភា ដែលលេខធ្លោរជាងគេដូចទេពអប្សរ និងកក្រើក ពេញទីក្រុងបាងកក ទាំងសម្លៀកបំពាក់ សម្ផស្ស សំឡេង និងសម្ដែង ល្អឥតខ្ចោះដូចជា គូរស្នេហ៍ជាមួយលោក Alex Thiradeth បានញ៉ាំងឲ្យកម្មវិធី សម្ពោធនេះកាន់តែមានភាពសប្បាយរីករាយ និងអស្ចារ្យតែមួយគត់មិនដែលធ្លាប់មានពីមុន ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ ។ ដោយឡែក អ្នកចូលរួម និងភ្ញៀវកិត្តិយសមកពីប្រទេសកម្ពុជា ដែលបានឈ្នះរង្វាន់ Huawei P8 មួយគ្រឿងម្នាក់ គឺ លោក Sayam Ramasot នាយកប្រតិបត្តិក្រុមហ៊ុន សាយ៉ាម អ្នកសារព័ត៌មានមកពី Sabay និង ភ្នំពេញប៉ុស្តិ៍ ។

មតិយោបល់