ព័ត៌មានជាតិ

រុស្ស៊ី ហាក់​មាន​ចេតនា​បង្ហាញ​ឯកសារ​សម្ងាត់​ស្ដី​ពី​ផែ​ន​ការផលិត​នាវាមុជទឹក​នុយក្លេអ៊ែរ​គ្មាន​មនុស្ស​បើក (​មាន​វីដេអូ​)

ម៉ូស្គូ​៖ ថ្មីៗ​នេះ ទូរទស្សន៍​រុស្ស៊ី​មួយ​បាន​ចាក់​ផ្សាយ​នូវ​កិច្ចប្រជុំ​រវាង​ប្រធានាធិបតី​លោក Vladimir Putin និង​មន្ត្រី​យោធា​ជាច្រើនរូប ដោយ​នៅ​ក្នុង​វីដេអូ​ដែល​បាន​ចាកផ្សាយ​នោះ គេ​បាន​ប្រទះ​ឃើញ​រូបភាព​ឯកសារ​សម្ងាត់​មួយ​របស់​រុស្ស៊ី ដែល​កំពុង​សិក្សា​លើ​គម្រោង​ផលិត​សព្វាវុធ​យោធា​ថ្មី ដែល​មានឈ្មោះ​ថា Status-6​។​

​អ្វី​ដែល​ការចាប់អារម្មណ៍​ទៅលើ​សព្វាវុធ​យោធា​ថ្មី​នោះ​គឺ​វា​ជា​ នាវាមុជទឹក​នុយក្លេអ៊ែ​រ (Nuclear Submarine Weapons System)ដែល​អាច​មុជទឹក​តាមរយៈ​ការបញ្ជា មាន​លក្ខណៈ​ដូច​ជា Drone ពោល​គឺ​គ្មាន​មនុស្ស​បើក ហើយ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៅទៀត​នោះ​គឺរ​ត់​បានរយៈ​ចម្ងាយ ១​ម៉ឺន​គីឡូម៉ែត្រ និង​អាច​មុជ​បាន​រហូត​ដល់​ជម្រៅ ១​ពាន់​ម៉ែត្រ​។​

​បន្ទាប់​ពី​បែកធ្លាយ​ឯកសារ​សម្ងាត់​នេះ វិមាន​ក្រឹម​ឡាំង បាន​ចេញមុខ​មក​បញ្ជា​ក់ថា ឯកសារ​ដែល​បាន​ឃើញ​នោះ​គឺជា​ផែនការ​សម្ងាត់​របស់​រុស្ស៊ី​ពិតមែន ប៉ុន្តែ​មិន​បាន​បន្ថែម​អ្វី​ឲ្យលើស​ពី​នេះ​ផង​ដែរ​។​

​ក្រុមអ្នកវិភាគ​បាន​លើក​ថា តើ​ការ​បែកធ្លាយ​ឯកសារ​សម្ងាត់​នេះ ជា​ចេតនា​របស់​រុស្ស៊ី​ក្នុង​ការបង្ហាញ​ដល់​ពិភពលោក​ថា​ខ្លួន​កំពុងតែ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ថ្មី ដែល​មាន​អនុភាព និង​ឥទ្ធិពល ព្រោះ​ថា​វា​ជា​កិច្ចប្រជុំ​យោ​នា ហេតុអ្វី​បាន​ជា​បណ្ដាល​ឲ្យ​ទូរទស្សន៍​មួយ​នេះ ទៅ​ផ្ដិត​យក​វីដេអូ និង​ចាក់ផ្សាយ​ដោយ​មិន​បាន​ត្រួតពិនិត្យ ហើយ​បើ​វា​ជា​ការប្រជុំ​និយាយ​ពី​រឿង​សម្ងាត់​ក្នុង​ការផលិត​អាវុធ​នេះ​មែន ចុះ​ហេតុអ្វី​ចាំបាច់​មាន​ការថត​វីដេអូ និង​ចាក់ផ្សាយ​៕​
nuclear submarine weapons system

មតិយោបល់