ប៉ារីស៖ ប្រទេសបារាំង បានបញ្ចេញកំដៅពីក្នុងខ្លួនតាមរយៈការវាយប្រហារតបទៅលើបន្ទាយក្រុម ISIS នៅក្នុងប្រទេសស៊ីរី ក្រោយពេលក្រុមនេះ បានវាយប្រហារកណ្ដាលក្រុងប៉ារីស ស្លាប់មនុស្ស ១៣២នាក់ និងរបួសជាច្រើននាក់។
ក្រសួងការពារជាតិបារាំង បានឲ្យដឹងថា យន្តហោះចម្បាំងចំនួន ១០គ្រឿងទៅកម្ទេចមូលដ្ឋានទ័ពរបស់ក្រុម ISIS ដែលកំពុងឈរជើងនៅក្នុងប្រទេសស៊ីរី ដែលកិច្ចប្រតិបត្តិការនេះ ធ្វើឡើងដើម្បីសងសឹងដល់ក្រុម ISIS ដែលបានបាញ់ និងបំផ្ទុះគ្រាប់បែកនៅកណ្ដាលក្រុងប៉ារីស កាលពីថ្ងៃសុក្រកន្លងទៅនេះ។
នៅថ្ងៃនេះផងដែរ ប៉ូលិសបារាំងបានបង្ហាញអត្តសញ្ញាណជនសង្ស័យថ្មី មានឈ្មោះថា Salah Abdeslam អាយុ ២៦ឆ្នាំ ដោយបានអះអាងថា ជននេះ «មានគ្រោះថ្នាក់» ដូច្នេះចូលប្រុងប្រយ័ត្ន ហើយបើសិនជាឃើញសូមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ព្រោះជននេះបានប្រើប្រាស់រថយន្តបើកបុកប៉ុស្ដិ៍ត្រួតពិនិត្យ និងបម្រុងឆ្លងដែន៕
មតិយោបល់