សេអ៊ូល៖ បើទោះបីជាពិភពលោកធ្វើការថ្ដោលទោសយ៉ាងណាក៏ កូរ៉េខាងជើង ជាពិសេសគឺលោក គឹម ជុនអ៊ុន ដែលជាមេដឹកវ័យក្មេង នៅតែបន្តការផលិត និងបាញ់សាកល្បងមីស៊ីល ម្ដងជាពីរដង។
ថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ បានចេញផ្សាយថា កូរ៉េខាងជើង កំពុងតែត្រៀមសាកល្បងបាញ់មីស៊ីលម្ដងទៀតនៅតំបន់ឆ្នេរសមុទ្រខាងកើត ប៉ុន្តែមិនទាន់មានប្រភពច្បាស់លាស់បញ្ជាក់ពីកាលបរិច្ឆេទនៃការបាញ់សាកនេះឡើយ គ្រាន់តែដឹងថា កូរ៉េខាងជើង បានឲ្យពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅក្បែរតំបន់ឆ្នេរសមុទ្រខាងកើត មានការប្រុងប្រយ័ត្នចន្លោះពីថ្ងៃទី១១ ខែវិច្ឆិការហូតដល់ថ្ងៃទី០៧ ខែធ្នូ៕
ព័ត៌មានជាតិ
មតិយោបល់