ព័ត៌មានជាតិ

NagaCorp រកចំណូលបានចំណូលជាង ៨៧៨លានដុល្លារអាមេរិក នៅកម្ពុជា

 

ភ្នំពេញ: យោងតាមការចុះចេញផ្សាយរបស់គេហទំព័រ GGRAsia នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន NagaCorp រកចំណូលបានប្រមាណ ៨៧៨,៧លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០ ដែលជាចំណូលមួយខ្ពស់ តែបើធៀបទៅនឹងឆ្នាំ២០១៩ គឺធ្លាក់ចុះចំនួន ៥០ភាគរយ។

ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន NagaCorp មានជាង ១០២លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០ ដោយក្នុងនោះប្រាក់ចំណេញភាគច្រើន ទទួលបាននៅក្នុងឆមាសទី២ ខណៈប្រាក់ចំណេញសុទ្ធ បានធ្លាក់ចុះជាង ៨០ភាគរយ បើធៀបនឹងទំហំទឹកប្រាក់ជិត ៥២១,៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ។

គួរបញ្ជាក់ផងដែរថា កាស៊ីណូទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានបិទជាបណ្តោះអាសន្ន ចាប់តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំមុន ដែលជាផ្នែកមួយនៃវិធានការណ៍ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

មតិយោបល់