រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ ប៉ះពាល់ បរិភោគ និងត្រូវដុតបំផ្លាញចោល ក្នុងករណីឃើញសត្វស្លាបស្លាប់
រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង និងសាធារណៈជន
មេត្តាជ្រាបថា យោងតាមស្ថានភាពបច្ចុប្បន្ន នៃករណីសត្វស្លាបស្លាប់មានចំនួនច្រើន នៅ តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ដើម្បីចូលរួមក្នុងការការពារសត្វស្លាបដែលកំពុងអភិរក្ស និងដើម្បីបង្ការការឆ្លងជំងឺផ្សេងៗដែលកើតមានជាយថាហេតុ ក្នុងករណីសត្វស្លាបស្លាប់ជាបន្តបន្ទាប់រៀងរាល់ថ្ងៃមានចំនួនច្រើន
រដ្ឋបាលខេត្តព្រៃវែង សូមណែនាំ បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ត្រូវផ្សព្វផ្សាយ និងហាមឃាត់ ប៉ះពាល់ បរិភោគនិងត្រូវដុតបំផ្លាញចោល ក្នុងករណីឃើញសត្វស្លាបស្លាប់ ដែលរួមមានសត្វចង្កៀលខ្យង សត្វត្រយងខ្លួនរលោង សត្វខ្សែភ សត្វកុកគ្រោង សត្វក្អែក និងសត្វស្លាបមួយចំនួនទៀត។
ករណីនេះ រដ្ឋបាលខេត្ត បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ យកសំណាកធ្វើវត្ថុវិភាគ បញ្ជូនទៅវិទ្យា
ស្ថានស្រាវជ្រាវសុខភាពសត្វនៃអគ្គនាយកដ្ឋានសុភាពសត្វ និងផលិតកម្មសត្វ ដើម្បីរកមូលហេតុ និងមេរោគ ។
មតិយោបល់