នេះពិតជាសកម្មភាពជួយដល់សង្គមជាតិពិសេសជួយដល់កម្មករកម្មាការនីដែលកំពុងប្រឈមជាមួយការ
លំបាកបង្កឡើងដោយកូវីដ១៩។សង្ឃឹមថានឹងមានម្ចាស់ផ្ទះឈ្នួលផ្សេងចូលរួមជួយតាមលទ្ទភាពដែលអាចធ្វើទៅបាន។
បច្ចុប្បន្ននេះកម្ពុជាកំពុងទទួលរងនូវការរីករាលដាលជំងឺកូវីដ១៩យ៉ាងខ្លាំង បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងការរកស៊ីទទួលទានរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេស ដូច្នេះការប្រកាសរបស់ម្ចាស់បន្ទប់ជួលពីរនាក់ប្តីប្រពន្ធ រស់នៅខេត្តពោធិ៍សាត់ខាងលើនេះ ពិតជាគំរូដ៏ល្អសម្រាប់ជួយសំរាល បន្ទុកកម្មករ-កម្មការិនី ហើយទង្វើប្រពៃបែបនេះទទួលបានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងទទួលបានការសាទរពីប្រជាពលរដ្ឋខ្មែរផងដែរ៕
ខាងក្រោមនេះ៖ គឺជាខ្លឹមសារផ្ទាល់ របស់ម្ចាស់ផ្ទះជួល!
ខ្ញុំបាទ ហេង វាសនា និង ភរិយា ដែលរស់នៅក្នុង ភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ សូមប្រកាសថា បេីខេត្តពោធិ៍សាត់យេីង ទៅមុខទៀតមានបញ្ហាកូវិដអីកេីតទ្បេីង ខ្ញុំនឹងមិនយកថ្លៃឈ្នួលជួលបន្ទប់ទាំង៤៦បន្ទប់
រហូតខេត្តយេីងដំណេីរការជាធម្មតាទ្បេីងវិញ ការចូលរួមនេះ ជាការជួយសំរាលដល់ បងប្អូនយេីងដែលកំពុងស្នាក់នៅ និងជួយសំរាលដល់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចពុកHun Sen នឹងលោកអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន ជាទីគោរពនឹងស្រទ្បាញ់ផងដែរ។ សូមអោយប្រទេសកម្ពុជាឆ្លងផុតនៅគ្រោះកាចមួយនេះទាំងអស់គ្នាផងចុះ។
មតិយោបល់