ព័ត៌មានជាតិ

ឥណ្ឌា រកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃជិត៦ម៉ឺននាក់

 

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន៥៩,១១៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះធ្វើឱ្យចំនួនអ្នកឆ្លងទូទាំងប្រទេសកើនដល់ ១១,៨៤៦,៦៥២នាក់។

ក្នុងរយៈពេលដូចគ្នាអ្នកជំងឺ COVID-19 ២៥៧នាក់ក៏បានស្លាប់ផងដែរ នាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់១៦០,៩៤៩នាក់ ខណៈអ្នកជំងឺ១១,២៦៤,៦៣៧នាក់ បានជាសះស្បើយឡើងវិញ។

អាជ្ញាធរឥណ្ឌា កំពុងព្រួយបារម្ភពីរលកថ្មីមួយទៀតនៃជំងឺដ៏កាចសាហាវមួយនេះ ដែលត្រូវបានគេជឿជាក់មានជាប់ពាក់ព័ន្ធនឹងវីរុសបំប្លែងខ្លួនថ្មី៕

Xinhua៖ ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១

មតិយោបល់