ព័ត៌មានជាតិ

មេអាវុធហត្ថរាជធានីភ្នំពេញ ឲ្យកងកម្លាំងត្រៀមលក្ខណៈថែរក្សាសណ្តាប់ធ្នាប់ជូនពលរដ្ឋក្នុងដំណើរចុះឈ្មោះបោះឆ្នោត

ភ្នំពេញ: មេអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំឲ្យកងកម្លាំងត្រៀមលក្ខណ:ថែរក្សាសណ្តាប់ធ្នាប់ជូនពលរដ្ឋក្នុងដំណើរចុះឈ្មោះបោះឆ្នោតដែលមានរយ:ពេល ៣ខែនេះ ហើយលោកបានសង្កត់ធ្ងន់ថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែត្រៀមខ្លួនឲ្យបានម៉ឹងម៉ាត់ ប្រកបដោយឆន្ទ:ម្ចាស់ការ ដើម្បីរងចាំទទួលបទបញ្ជាថ្នាក់លើគ្រប់ពេលវេលា។

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ គឺជាថ្ងៃដំបូង ដែលគណ:កម្មាធិការជាតិរៀបចម្ការបោះឆ្នោតចាប់ផ្តើមដំណើរការឲ្យប្រជាពលរដ្ឋទូទាំងប្រទេសដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ក៏ដូចជាបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨។

ជាមួយគ្នានោះផងដែរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនារសៀលថ្ងៃនេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំណែនាំដល់មន្ត្រីក្រោមឱវាទលោកទាំងអស់ ឲ្យត្រៀមលក្ខណ:គ្រប់គ្រាន់ ក្នុងការថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ដូចជាទប់ស្កាត់ឲ្យបានរាល់សកម្មភាពបង្កចលាចលដល់សង្គមជាតិកម្ពុជា ឬសកម្មភាពប្រឆាំងក្នុងគោលបំណងរារាំងដល់ដំណើរការចុះឈ្មោះបោះឆ្នោត និងសកម្មភាពប្រមូលផ្តុំដោយទុច្ចរិចផ្សេងៗ ដើម្បីអុកឡុកដល់សុខសន្តិភាពរបស់សង្គម ឬចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នាពេលបច្ចុប្បន្ន។

លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសង្កត់ធ្ងន់ថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែត្រៀមខ្លួនឲ្យបានម៉ឹងម៉ាត់ ប្រកបដោយឆន្ទ:ម្ចាស់ការ ដើម្បីរងចាំទទួលបទបញ្ជាថ្នាក់លើគ្រប់ពេលវេលា៕

photo_2016-09-01_20-30-22

photo_2016-09-01_20-30-39

photo_2016-09-01_20-30-43

photo_2016-09-01_21-36-11

មតិយោបល់