ព័ត៌មានជាតិ

ប្រទះឃើញសាកសពអណ្តែតទឹកមានសភាពហើមស្អុយ

ភ្នំពេញ: សាកសពបុរសម្នាក់ ដែលត្រូវប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកក្នុងស្ទឹងព្រែកត្នោត កាលពីវេលាម៉ោងប្រហែល៦យប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចធ្វើការស្រង់សាកសពឡើងគោគ រួចទំនាក់ទំនងហៅរថយន្តមកដឹកសពយកមតម្កល់នៅវត្តសំបួរ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រហូតមកដល់វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ទើបសមត្ថកិច្ចបានចុះទៅដល់កន្លែងតម្កល់សាកសព ដើម្បីធ្វើកោសល្យវិច័យ។

ក្រោយពេលសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យលើសាកសពបានឲ្យដឹងថា សពមានឈ្មោះ ចាន់ សុខា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ (បើកបររថយន្ត) ស្នាក់នៅផ្ទះជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រុកកំណើតភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បើតាមសម្ដីរបស់ក្រុមគ្រួសារប្រាប់សមត្ថកិច្ចថា ជនរងគ្រោះមិនចេះហែលទឹកទេ ក្រោយមកសមត្ថកិច្ចក៏សម្រេចប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្របៃណី៕

photo_2016-09-22_11-10-05

photo_2016-09-22_11-09-58

photo_2016-09-22_11-10-00

photo_2016-09-22_11-10-02

មតិយោបល់