ព័ត៌មានជាតិ

បារាំងនឹងធ្វើចត្តាឡីស័កអ្នកដំណើរមកពីប្រទេសចំនួន៤ ដោយសារតែបារម្ភពីកូវីដ-១៩បំប្លែងខ្លួនថ្មី

 

(ប៉ារីស)៖ បារាំងនឹងធ្វើចត្តាឡីស័កលើអ្នកដំណើរមកពីប្រទេសអាហ្សង់ទីន ប្រេស៊ីល ស៊ីលី និងអាហ្វ្រិកខាងត្បូង ដោយសារតែបារម្ភពីវីរុស COVID-19 បំប្លែងខ្លួនថ្មី។

ការិយាល័យនាយករដ្ឋមន្ត្រីបារាំងបានឱ្យដឹងទៀថា ទោះបីជាជើងហោះហើរមកពីអាហ្សង់ទីន,ស៊ីលី និងអាហ្វ្រិកខាងត្បូងនឹងមិនត្រូវបានផ្អាកក៏ដោយ តែរាល់អ្នកដំណើរ ទាំងអស់មកពីប្រទេសទាំងនេះនឹងត្រូវអនុវត្តការធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ។ ចំណែកឯ ជើងហោះហើរមកពីប្រទេសប្រេស៊ីលត្រូវបានផ្អាករហូតដល់ថ្ងៃសុក្រសប្ដាហ៍ ក្រោយ ដោយសារតែបារម្ភពីវីរុសបំប្លែងខ្លួនថ្មី P1 ដែលចម្លងយ៉ាងលឿនរហ័ស និងអាចចម្លងសារជាថ្មីដល់អ្នកដែលធ្លាប់ឆ្លង COVID-19 ដើមរបស់វាទៀតផង។

ការអនុវត្តវិធានការចត្តាឡីស័កថ្មីនេះនឹងត្រូវចាប់ផ្ដើមអនុវត្តជាបណ្ដើរៗនៅប៉ុន្មានថ្ងៃខាងមុខនេះ រហូតដល់វាចូលជាធរមានពេញលេញនៅថ្ងៃសៅរ៍សប្ដាហ៍ក្រោយ៕

AFP៖ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់