(Reuter) កាលពីថ្ងៃអង្គារ៍ប្រធានាធិបតីចិនលោក Xi Jinping បានអំពាវនាវឲ្យលុបបំបាត់រចនាសម្ព័ន្ធអំណាចបែបអនុត្តរភាពក្នុងអភិបាលកិច្ចពិភពលោក ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងជុំវិញបញ្ហាជាច្រើនដែលកំពុងកើនឡើង រួមទាំងការរំលោភសិទ្ធិមនុស្ស។
នៅក្នុងវេទិកា Boao ប្រចាំឆ្នាំសម្រាប់អាស៊ី លោក Xi Jinping បានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមួយចំនួនដើម្បី “បង្កើតឧបសគ្គ” និង “ផ្តាច់ខ្លួន” ដោយលោកបាននិយាយថា នឹងបង្កបញ្ហាដល់ប្រទេសដទៃទៀត និងមិនផ្តល់ផលប្រយោជន៍ដល់ប្រទេសណាមួយឡើយ។
ប្រទេសចិនបានអំពាវនាវឲ្យមានការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចពិភពលោកជាយូរមកហើយដើម្បីឆ្លុះបញ្ចាំងនូវទស្សនៈនិងគុណតម្លៃផ្សេងៗគ្នាក្នុងសហគមន៍អន្តរជាតិ រួមទាំងប្រទេសរបស់ខ្លួន ជំនួសឱ្យការយល់ឃើញរបស់ប្រទេសធំៗមួយចំនួនតូច។
ប្រទេសចិនក៏បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតជាមួយប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងអភិបាលកិច្ចពិភពលោក ជាពិសេសសហរដ្ឋអាមេរិកជុំវិញបញ្ហាជាច្រើនរួមមាន សិទ្ធិមនុស្សរហូតដល់ឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសចិនលើប្រទេសដទៃទៀត
មតិយោបល់