សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាព ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស ក្រៅផ្លូវការ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤មេសាស្អែក
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណះ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងហ្សាការតា ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៣មេសា ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ពិសេស ក្រៅផ្លូវការ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ មេសា ស្អែក។
នៅចំណតអាកាសយានដ្ឋាន អន្តរជាតិ ស៊ូហ្កាណូ អាលតា វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ និងគណះប្រតិភូជាន់ ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និង ស្និទ្ធស្នាលបំផុត ពី ឯកឧត្តមប្រធានពិធីការក្រសួងកាសរបរទេសឥណ្ឌូនេស៊ី ឯកឧត្តម អ៊ាវ ហ៊ាង ឯកអគ្គរាជទូតរបស់ ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជន ជាន់ខ្ពស់ក្រសួង ការ បរទេសឥណ្ឌូនេស៊ី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំ សាធារណរដ្ឋឥណ្ឌូនេស៊ី ជាច្រើនរូប។ សូមបញ្ជាក់ដែរថា ក្រៅពីការអញ្ជើញចូលរួមកិច្ច ប្រជុំកំពូល អាស៊ាន ពិសេសក្រៅ ផ្លូវ ការ ជាមួយនឹងបណ្តាមេដឹកនាំអាស៊ាន សម្តេចតេជោនាយករដ្ឋមន្រ្តី និង អញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីថ្មីវៀតណាម។ ចំពោះព័ត៌មានពិស្តារ ស្តីពីសកម្មភាព សម្តេច តេជោ នាយក រដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសក្រៅផ្លូវការ នៅទីក្រុងហ្សាការតា សាធា រណរដ្ឋ ឥណ្ឌូ នេ ស៊ី អ្នកយកព័ត៌មានពិសេសរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នឹងធ្វើ សេច ក្តី រាយការណ៍ ជូនទស្សនាជាបន្តបន្ទាប់ទៀត។ សូមរងចាំតាមដានទស្សនាដោយមេត្រី។ សូមអរគុណ
ដោយ:ទទក
មតិយោបល់