អភិបាលខេត្តសៀមរាប ឯកឧត្ដម ទៀ សីហា សូមជូនដំណឹងដល់មន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ខេត្តសៀមរាបយើង បានអនុវត្តតាមការណែនាំរបស់រាជ រដ្ឋាភិបាល ក៏ប៉ុន្តែយើងនៅតែបន្តដាក់ច្រក ត្រួតពិនិត្យសុខភាព នៅស្រុកជីក្រែង-ស្រុកស្ទោង និងព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះ ដោយឡែក សង្កាត់ទាំង៣ ក្នុងក្រុងសៀមរាប នៅតែបន្តបិទខ្ទប់ ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ (បម្រាមគោចរ) នៅបន្តដដែល។
សូមបងប្អូនប្រជាពលរដ្ឋបន្តការការពារ តាមការណែនាំ របស់ក្រសួងសុខាភិបាល កុំឲ្យប៉ះដល់ក្រុមគ្រួសាររបស់លោកអ្នកឲ្យសោះ។
ព័ត៌មានជាតិ
មតិយោបល់