ព័ត៌មានជាតិ

តំបន់ក្រហម​នៅតំបន់បិទខ្ទប់​ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត​ កាន់តែរីកធំ​ នឹងអាចឈានទៅបិទខ្ទប់ទាំងស្រុងភូមិសាស្ត្រក្រុង​ ដែលមានជនជាតិខ្មែរ​ និងបរទេសរស់នៅក្នុងភូមិសាស្រ្តក្រុងនេះជាង៧ម៉ឺននាក់

ខេត្តបន្ទាយមានជ័យ​ ៖​ ក្រោយពីមានឃេីញករណីឆ្លងកូវីដ-១៩​ លេីបុរសជនជាតិ​ ឥណ្ឌូនេស៊ី​ម្នាក់កាលពីយប់ថ្ងៃទី២២​ ខែមេសា​ កន្លងទៅ​ នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត​ ទាំងថ្នាក់ដឹកនាំ​ ក្រុមគ្រូពេទ្យ​ជួរមុខ បានខំខិតយ៉ាងសស្រាក់សស្រាំ​ ទាំងយប់ទាំងថ្ងៃ​ ក្នុងការពិនិតយ្យយកសំណាក់អ្នកពាក់ព័ន្ធ​ រកជម្ងឺកូវីដ-១៩​ ព្រមទាំងមានការបិទភូមិសាស្ត្រក្រុង​ប៉ោយប៉ែត​ ស្ទេីតែទាំងស្រុង។

បេីតាមការលោក​ ឡេ​ ច័ន្ទសង្វាត​ ប្រធានមន្ទីរសុខភិបាលខេត្តបន្ទាយមានជ័យ​ បានបញ្ជាក់ឲ្យនៅព្រឹកថ្ងៃទី២៧​ ខែ​មេសានេះ​ ឲ្យដឹងថា ៖​ គិតចាប់ពីថ្ងៃទី២៣-២៦ ខែមេសា ឆ្នាំ២០២១ ក្រុមការងារមន្រ្តីសុខាភិបាលជួរមុខ បានស្រាវជ្រាវ រកអ្នកប៉ះពាល់ផ្ទាល់ និងអ្នកប្រយោល និង បានយកសំណាកពិនិត្យដោយ(Rapid test) ដើម្បីវិភាគរកវីរុសកូវីដ-១៩ បានចំនួន១១៨៣សំណាក ស្រីចំនួន៣៦០ ហើយលទ្ធផល ផ្លូវការ មានវិជ្ជមាន( + )កូវីដ-១៩ មានចំនួន៩៨នាក់ ស្រី១៩នាក់ ។​ លោកបានបន្ត​ ក្រុមការងារកំពុងបន្តការចុះស្រាវជ្រាវជាបន្តបន្ទាប់ទៀត និងសូមឲ្យបុគ្គលទាំងឡាយ ដែលមានការសង្ស័យ ឬទទួលពត៌មាន បានប៉ះពាល់ផ្ទាល់ជាអ្នកវិជ្ជមានកូវីដ ១៩ ត្រូវទៅយកវត្ថុសំណាក និងត្រូវធ្វើ​ ចត្តាឡីស័ក​ ចំនួន ១៤ថ្ងៃ និងអនុវត្តវិធានការសុខាភិបាល។

តំបន់ក្រហមឬតំបន់បិទខ្ទប់ដែលហាមចេញ-ចូល (សង្ស័យឆ្លងមេរោគកូវីត១៩) នៅក្រុងប៉ោយប៉ែត​ បានរីកកាន់តែធំ ហើយនឹងឈានទៅពេញផ្ទៃភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ដែលមានចំនួន៣សង្កាត់ ។​ រដ្ឋបាលខេត្តបន្ទាយមាជ័យបានសម្រេចបិទខ្ទប់បន្ថែមទៀតលើផ្ទៃភូមិសាស្ត្រសម្រាប់ការធ្វើដំណើរចេញ ចូលលើទីតាំងទាំងស្រុងក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែតនិងទីតាំង១ផ្នែកនៃសង្កាត់ផ្សារណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលនឹងអាចឈានទៅបិទខ្ទប់ទាំងស្រុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ។ ចំពោះពលរដ្ឋ​ និងអ្នកទាំងឡាយណា រាប់ទាំងជនបរទេសផងជាង៧ម៉ឺននាក់រស់នៅក្រុងនេះ ក៏នឹងបិទមិនអោយចេញក្រៅ ។​ ឯអ្នកពីខាងក្រៅក៏មិនអោយចូលទៅក្រុងនេះដែរ ។

ទន្ទឹមជាមួយគ្នានោះ​ នៅថ្ងៃទី២៦​ ខែមេសា​ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ ក៏បានចេញសម្រេចស្ដីពី​ ការអនុវត្តវិធានការ​រដ្ឋបាល​ ជាបណ្តោះអាសន្ន​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូដ-១៩ នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ។ ការដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ននេះ​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូដ-១៩​ នៅក្នុងភូមិសាស្រ្ត​ក្រុងប៉ោយប៉ែត​ ដែលរយៈពេល២ សប្តាហ៍​ ដោយគិតចាប់ពីម៉ោងសូន្យ​ ថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០២១ ដល់ថ្ងៃទី៩​ ខែឧសភា​ ឆ្នាំ២០២១។

ជាមួយនឹង​ការផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍ឆ្លងកាត់​ ភូមិសាស្រ្ត​ក្រុងប៉ោយប៉ែតចាប់ពីម៉ោង​ ២០​ យប់​ ដល់​ ម៉ោង៥ព្រឹក ជាកំហិត​ លើកលែងតែចំពោះករណីខាងក្រោម​ ៖
-ការដឹកជញ្ជូនទំនិញធុនធ្ងន់ពីព្រំដែនថៃ​ មកព្រំដែនកម្ពុជា​ និងពីព្រំដែនកម្ពុា​ ទៅព្រំដែនថៃ
-ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់​ និងមូលហេតុចាំបាច់ក្នុងគ្រួសារ​ ដែលមានលិខិតបញ្ជាក់​ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត
-ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ​ និងឯកជន​ មន្ត្រី​រាជការ​ ក្រុមពន្លត់អគ្គីភ័យ​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន​ ឬអង្គភាព
-ដែលចរាចរណ៍របស់រថយន្តកុងតឺន័រ​ រថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ​ ផ្គត់ផ្គង់ការដ្ឋានសំណង់​ រថយន្តបាញ់បេតុង​ យន្តទៅដឹកជញ្ជូនសំរាម​ សំណល់រឹង​ និងសំណល់វេជ្ជសាស្រ្ត​
-ដំណើរចាំបាច់ផ្សេងៗដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ៕​

 

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់