ព័ត៌មានជាតិ

អគ្គិសនីកំពង់ចាម៖ ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី

កំពង់ចាម: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីខេត្តកំពង់ចាម បានឲ្យដឹងថា នឹង​ផ្អាក​ការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ភ្លើងមួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចជា ១.នៅថៃ្ងសៅរ៍ទី៣ ខែកញ្ញា ឆ្នាំ២០១៦ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង៩ព្រឹក នៅប៉ុស្តិ៍ P២៤ , P៣៤,P៣៥,P៩១,P៥៦,និងP៥៣ ក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។ដើម្បីកែសម្រួលបង្គោល MV តង់ស្យុងមធ្យម២២គីឡូវ៉ុល លេខ P៣៤-១-១២ នៅជិតសណ្ឋាគារភ្លេន ត្រង់ចំណុចផ្លូវចូលទៅរោងចក្រ GTS កំពង់ចាម ។

សេចក្តីជូនដំណឹងនេះបានបន្តបញ្ជាក់ថា អគ្គិសនីកំពង់ចាម និងផ្ជាប់ចរន្តអគ្គិសនីជូនប្រើប្រាស់​វិញទៅតាមការ​ជាក់​ស្តែង នៅពេលការងារបានបញ្ចប់ ៕

អគ្គិសនីកំពង់ចាម

មតិយោបល់