ព័ត៌មានជាតិ

កសិករមានភ័ព្វ! ឈ្នះទឹកប្រាក់៥ម៉ឺនដុល្លារ ពីសែលកាត

ភ្នំពេញ: ពិតជាគួរឲ្យចូលរួមអបអរដល់កសិករម្នាក់ ដែលបានឈ្នះនូវរង្វាន់ទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ ពីកម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ ពីសែលកាត កាលពីថ្ងៃទី៣១ ខែសីហា ហើយត្រូវក្រុមហ៊ុនអញ្ជើញមកទទួលប្រាក់រង្វាន់កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្ដាលរបស់សែលកាត។

បុរសសម្បុរខ្មៅ ឈ្មោះ កាំង សេង មុខរបរជាកសិករ វ័យ៤១ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តតាកែវ បានសម្ដែងក្ដីរំភើបរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលនូវទឹកប្រាក់ដ៏ច្រើន ដោយមិននឹកស្មាន។ លោកបញ្ជាក់ថា លោកពិតជារីករាយញញឹមដោយក្ដីរំភើបដែលស្ទើររកអ្វីមកបរិយាយបាន។ លោកថា ជាមួយទឹកប្រាក់ដ៏សន្ធឹកសន្ធាប់នេះ លោកនឹងយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ និងទុកមួយចំនួនសម្រាប់បើករបររកស៊ីផ្ទាល់ខ្លួន។

គួរជម្រាបថា កម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ បានផ្ដល់ឱកាសដល់អតិថិជនសែលកាត ឈ្នះជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ដោយអតិថិជនគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅកាន់លេខ ៨៨៨៨ ដើម្បីទទួលបានលេខកូដសំណាងទាំង៦ខ្ទង់។ ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត //www.facebook.com/CellcardFanPage/ ឬតាមកញ្ចក់ទូរទស្សន៍ MyTV នាវេលាម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ ហើយសែលកាត នឹងទាក់ទងអ្នកឈ្នះតាមរយ: ០៧៧ ៩៩៩ ១៩៧៕

cellcard_10k_01-09-16-1

cellcard_10k_01-09-16-2

មតិយោបល់