ព័ត៌មានជាតិ

ថៃកំពុងពិចារណាអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង ៣បន្ថែមទៀត ប្រឈមមុខនឹងកូវីដ-១៩

 

(បាងកក)៖ រដ្ឋបាលឱសថ និងចំណីអាហាររបស់ថៃ (FDA) អាចនឹងអនុម័តឲ្យប្រើក្នុងពេលឆាប់ៗនេះនូវវ៉ាក់សាំង Moderna របស់អាមេរិក, COVAXIN របស់ឥណ្ឌា និង Sputnik V របស់រុស្ស៊ី ប្រឈមមុខកំណើនតម្រូវការវ៉ាក់សាំងប្រឆាំង COVID-19។

បើតាម FDA វ៉ាក់សាំងក្រុមហ៊ុន Moderna របស់សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងការត្រួតពិនិត្យ រីឯវ៉ាក់សាំង COVAXIN និងវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ក៏កំពុងស្ថិតក្នុងការត្រៀមអនុម័តផងដែរ។

ថៃ បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនបរទេសចំនួន ០៣រួចទៅហើយ ក្នុងនោះមានដូចជា វ៉ាក់សាំងអង់គ្លេស AstraZeneca, វ៉ាក់សាំងចិន Sinovac និងវ៉ាក់សាំំងអាមេរិក Johnson & Johnson៕

Bangkok Post៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១

 

មតិយោបល់