ព័ត៌មានជាតិ

ថៃបន្តមានអ្នកឆ្លងកូវីដ-១៩ ចំនួន ២,១១២នាក់, ស្លាប់ ១៥នាក់ ក្នុងពេលមួយថ្ងៃ

 

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី០៥ ខែឧសភានេះបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,១១២នាក់ និងអ្នកជំងឺ១៥នាក់ ទៀតស្លាប់នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។

ក្រោយបូកបញ្ចូលតួលេខខាងលើ ធ្វើឱ្យករណីឆ្លង COVID-19 សរុបទូទាំងប្រទេសថៃមានចំនួន ៧៤,៩០០ករណី ក្នុងនោះមានអ្នកស្លាប់ ៣១៨នាក់ និងជាសះស្បើយវិញ ៤៤,៣៦០ ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៣០,២២២នាក់។

ថៃសម្រេចបានការចាក់វ៉ាក់សាំងបង្ការ COVID-19 ១,៥៧៣,០៧៥ដូស គិតត្រឹមថ្ងៃពុធនេះ៕

Bangkok Post៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១

មតិយោបល់