ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន <<សម្រាប់កិច្ចការងារសំខាន់ៗ គឺការបោះពុម្ពសៀវភៅកម្ពុជា ឆ្នាំ ២០២១ ដើម្បីត្រៀមផ្សព្វផ្សាយ និងធ្វើការចែកជូនដល់ថ្នាក់ដឹកនាំ និងអ្នកដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លើកទី១៣>>

ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានគួសបញ្ជាក់ថា សម្រាប់កិច្ចការងារសំខាន់ៗ ដែលត្រូវពន្លឿនធ្វើអោយបានឆាប់រួចរាល់ គឺការបោះពុម្ពសៀវ ភៅកម្ពុជា ឆ្នាំ ២០២១ ដែលមានជាភាសាខ្មែរ បារាំង អង់គ្លេស និងចិន ដើម្បីត្រៀមផ្សព្វផ្សាយ និងធ្វើការចែកជូនដល់ថ្នាក់ដឹកនាំ និងអ្នកដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លើកទី១៣ ដែលកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២១ នេះ។
តាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភណ្ឌ័ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានលើកឡើងថា កិច្ចប្រជុំប្រចាំសប្តាហ៏នេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញដល់គណ:កម្មការបោះពុម្ពសៀវភៅ ពន្លឿនការបោះ ពុម្ពសៀវភៅ កំណាព្យ ដែលបានប្រមូលចងក្រងនូវកំណាព្យជិត១០០ តាំងពីជំនាន់ឆ្នាំ១៩៨O ដល់ ១៩៨៣ ដើម្បីជាកិច្ចឧទ្ទិសេជូនទៅដល់វិញ្ញាណក្ខន្ធសព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួង ព័ត៌មាន និងទុកជាឯកសារស្រាវសម្រាប់យុវជនសម័យក្រោយ បានដឹងពីការវិវឌ្ឍន៏របស់ ប្រទេសកម្ពុជា តាមសម័យកាលនីមួយៗ ។ ទន្ទឹមនេះ ក៏ជម្រុញអោយបន្តសិក្សាស្រាវជ្រាវ ប្រមូលរាល់ឯកសារ ស្តីពីកិច្ច ខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន ក្នុង ផ្សព្វផ្សាយរួមគ្នា ប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ដែលកំពុងកើតមាន នៅ ក្នុងប្រទេសកម្ពុជា ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញាឬីទ្ធ បានជម្រុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តី គ្រប់ផ្នែកពាក់ពន្ធ័ បន្តអនុវត្តន៏អោយបានល្អនូវផែនការ និង សកម្មភាពការងារនានា របស់ ក្រសួងព័ត៌មាន ដែលទទួលខុសត្រូវទាក់ទងទៅនឹងការចូលរួមត្រៀមរៀបចំកិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុប ASEM ដែលកម្ពុជា ធ្វើជា ម្ចាស់ផ្ទះក្នុងឆ្នាំ២០២១ នេះ ក៏ដូចជាដំណើរការ ត្រៀម រៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២២ ។

មតិយោបល់