នៅក្នុងជំនួបប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស លោកស្រីឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Michelle Bachelet បានប្រកាសថា ការវាយប្រហារតាមផ្លូវអាកាស ប៉ះពាល់ដល់ជីវិតជនស៊ីវិល និងការខូចខាតជាសម្ភារៈស៊ីវិល ដោយគំនិតរើសអើង និងដោយប្រើកម្លាំងហួសហេតុ (មិនស៊ីនឹងកម្លាំងម្ខាងទៀត) អាចរាប់បានថាជាបទឧក្រិដ្ឋកម្មសង្គ្រាម។
បើតាមលោកស្រីឧត្តមស្នងការ គេពុំឃើញមានភស្តុតាង វត្តមានទាហាន ឬសកម្មភាពយោធាណាមួយនៅក្នុងអាគារដែលអ៊ីស្រាអែលបានបាញ់កម្ទេច នៅតំបន់ហ្កាហ្សានោះទេ។ ចំណែកការបាញ់រ៉ុកកែតរបស់ពួកអ៊ីស្លាមជ្រុលនិយមហាម៉ាស់ចេញពីតំបន់ហ្កាហ្សាសំដៅអ៊ីស្រាអែលវិញ ក៏មិនបែងចែកថាមួយណាយោធា មួយណាជាស៊ីវិលដែរ ការប្រើប្រាស់ច្របល់គ្នាបែបនេះ ក៏អាចចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សធម៌អន្តរជាតិដែរ។
ស្នើឡើងដោយប៉ាគីស្ថាន ក្នុងនាមជាអ្នកសម្របសម្រួលអង្គការសហប្រតិបត្តិការអ៊ីស្លាម និងអាជ្ញាធរប៉ាឡេស្ទីន ជំនួបវិសាមញ្ញផ្តោតជាសំខាន់ទៅការរំលោភសិទ្ធិមនុស្សនៅក្នុងដែនដីប៉ាឡេស្ទីនក្រោមអាណានិគម នៅហ្សេរុយសាឡិមខាងកើត និងនៅក្នុងទឹកដីអ៊ីស្រាអែល។ ជំនួបនេះគ្រោងនឹងចេញសេចក្តីសម្រេចចិត្តមួយស្នើសុំឱ្យគណៈកម្មការបើកអង្កេតរាល់គ្រប់ករណីសង្ស័យរំលោភសិទ្ធិមនុស្សធម៌អន្តរជាតិ រំលោភសិទ្ធិមនុស្សអន្តរជាតិ និងរាល់គ្រប់ការរំលោភបំពានទាំងឡាយ ដែលនាំឱ្យអ៊ីស្រាអែលប៉ាឡេស្ទីនប្រយុទ្ធគ្នាកាលថ្មីៗនេះ
ការប្រយុទ្ធគ្នាពីថ្ងៃទី ១០ ដល់ថ្ងៃទី ២១ឧសភា មានជនប៉ាឡេស្ទីន ២៥៤នាក់ បានស្លាប់ដោយការវាយប្រហារអ៊ីស្រាអែល ក្នុងនោះ៦៦នាក់ជាកុមារនិងជាកងយុទ្ធជន។ នៅខាងអ៊ីស្រាអែល រ៉ុកកែតរបស់លចលនាហាម៉ាសបានផ្តាច់ជីវិតមនុស្ស១២នាក់ក្នុងនោះម្នាក់ជាកុមារ ម្នាក់ជាក្មេងជំទង់ និងម្នាក់ជាប៉ូលិសអ៊ីស្រាអែល។
គណៈកម្មការក៏នឹងត្រូវសិក្សាអំពីឬសគល់ដែលនាំឱ្យអ៊ីស្រាអែលប៉ាឡេស្ទីនឈ្លោះគ្នាឥតឈប់។ មូលហេតុ ដែលអាចបណ្តាលមកពីគំនិតរើសអើង បង្ក្រាបជាស្វ័យប្រវត្តិដោយហេតុអត្តសញ្ញាណ សាសនា និងជាតិពិន្ធុ។
ការអង្កេតដែលសង្កត់ធ្ងន់លើការរៀបដំណើរដើមហេតុ និងប្រមូលភស្តុតាង អាចនឹងក្លាយជាទម្រសម្រាប់ធ្វើការចោទប្រកាន់ និងនាំអ្នកប្រព្រឹត្តខុសកាត់ទោសទៅតាមផ្លូវតុលាការ។ ប្រសិនបើសេចក្តីសម្រេចចិត្តត្រូវបានអនុម័ត នេះជាលើកទីមួយហើយក្រុមប្រឹក្សាសិទ្ធិមនុស្សមានគណៈកម្មការអង្កេត ដោយគ្មានកំណត់អាណត្តិជាមុន ដូចគណៈកម្មការអង្កេតនៅស៊ីរីដែលត្រូវរើសថ្មីជា
មតិយោបល់