ព័ត៌មានជាតិ

(មានវីដេអូ) ភ្លៀងមួយមេ បណ្តាលឲ្យ បាក់បង្កោលអង់តែនវិទ្យុ FM ៩៩.៧ មេហ្គាហឺត

ភ្នំពេញ: នៅវេលាម៉ោងប្រមាណ ៣ និង២៥នាទីរសៀល ថ្ងៃទី២៧ ខែមិថុនានេះ មានភ្លៀងធ្លាក់មួយមេធំ បណ្តលឲ្យបាក់បង្គោលអង់តែនរបស់វិទ្យុ FM ៩៩.៧ មេហ្គាហឺត។

ហេតុការណ៍បាក់រលំអង់តែនវិទ្យុ FM ៩៩.៧ មេហ្គាហឺត បានកើតឡើងនៅទីតាំង ផ្លូវ៦៣bt ភូមិត្នោតជ្រុំ១. សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ហើយការបាក់បង្កោលអង់តែននេះ បានធ្លាក់សង្កត់ លើខ្សែរកាប MT មានតុងត្យុងខ្ពស់ រួចធ្លាក់ចុះបន្តសង្កត់តំបូលសំយ៉ាបផ្ទះ១ល្វែង បន្តធ្លាក់សង្កត់លើរថយន្តបាឡែន ១គ្រឿង នឹង សង្កត់លើឆ្កែ ២ក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗ។

ក្រោយកើតហេតុរាល់ការខូចខាត ម្ចាស់ផ្ទះអង់តែន វិទ្យុ សុខចិត្ត ទទួលខុសត្រូវសងសំណង ជូនម្ចាស់ផ្ទះរងគ្រោះ ដើម្បីបញ្ចប់រឿង នឹងបន្តទាក់ទងខាងអគ្គីសនីកម្ពុជា ដើម្បីបញ្ចប់រឿងផងដែរ៕

មតិយោបល់