ព័ត៌មានជាតិ

វីរុសកូវីដ-១៩ បំប្លែងខ្លួន «កូនកាត់» ថ្មីមួយត្រូវបានរកឃើញនៅវៀតណាម

 

(ហាណូយ)៖ ប្រទេសវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញវីរុស COVID-19 បំប្លែងថ្មី «កូនកាត់» រវាងវីរុសបំប្លែងខ្លួនថ្មីចំនួន២ដែលត្រូវបានរកឃើញ ដំបូងគេនៅក្នុងចក្រភពអង់គ្លេស និងឥណ្ឌា។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរដោយផ្អែកលើសេចក្ដីរាយការណ៍របស់កាសែតវៀតណាម Vn Express បានឱ្យដឹងទៀតថាបើតាមក្រសួងសុខាភិបាលវៀតណាម វីរុសបំប្លែងខ្លួនថ្មីកូនកាត់នេះមានសមត្ថភាពឆ្លងយ៉ាងលឿនរហ័សនៅក្នុងខ្យល់ តែមិនទាន់មានការបញ្ជាក់ពីភាពកាចសាហាវរបស់វាទេ។

វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅក្នុងចក្រភពអង់គ្លេស និងឥណ្ឌា ត្រូវបានគេរកឃើញច្រើនជាងគេនៅក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗ ដែលត្រូវបានគេរាយការណ៍ ក្នុងប្រទេសវៀតណាម៕

មតិយោបល់