ព័ត៌មានជាតិ

ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កងពលតូចអន្តរាគមន៍លេខ១ បន្តយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវ

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជាក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជេីងគោក បានប្រគល់ភារកិច្ចមកដល់ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កងពលតូចអន្តរាគមន៍លេខ១ ជូនប្រជាពលរដ្ឋ និយោជិត កម្មករ កម្មការិនី និងជនបរទេស ដោយទទួលខុសត្រូវក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នេះ កងពលតូចអន្តរាគមន៍លេខ១ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពល បានសហការជាមួយមន្ទីរពេទ្យព្រះកេតុមាលា ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅសង្កាត់ទួលសង្កែ១ ទួលសង្កែ២ ច្រាំងចំរេះ១ ច្រាំងចំរេះ២ ស្វាយប៉ាក គីឡូម៉ែត្រលេខ៦ និងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទទួលបានលទ្ធផលសរុប ចំនួន៣៦៩១៤នាក់ (ស្រី១៨៩៤៤នាក់) និងបានប្រគល់ប័ណ្ណចាក់វ៉ាក់សាំងQR Code ជូនប្រជាពលរដ្ឋចំនួន៧៤១ប័ណ្ណ៕

មតិយោបល់