ក្រុមហ៊ុនFacebook បានផ្អាកគណនី អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ រយៈពេលពីរឆ្នាំដែលជា ការពិន័យអតិបរមាក្រោមច្បាប់ថ្មីត្រូវបានបង្ហាញសម្រាប់ការផ្អាកឥស្សរជនសាធារណៈ។
សេចក្តីប្រកាសនិយាយថា ថ្ងៃនេះយើងប្រកាសពីពិធីសារអនុវត្តច្បាប់ថ្មីដែលត្រូវអនុវត្តក្នុងករណីពិសេស។ យើងជឿជាក់ថា សកម្មភាពរបស់លោក Trump មានលក្ខណៈធ្ងន់ធ្ងរល្មើសនឹងច្បាប់របស់ក្រុមហ៊ុន ដែលសមនឹងទទួលបានការពិន័យខ្ពស់បំផុតដែលមាននៅក្រោមពិធីសារនៃការអនុវត្តច្បាប់ថ្មី។
នៅក្នុងសេចក្តីប្រកាស លោក Nick Clegg អនុប្រធានកិច្ចការពិភពលោកក្រុមហ៊ុនFacebook បាននិយាយថាយើងកំពុងផ្អាកគណនីរបស់លោក Trump រយៈពេលពីរឆ្នាំដោយចូលជាធរមានចាប់ពីថ្ងៃ នៃការផ្អាកដំបូងនៅថ្ងៃទី៧ ខែមករា ឆ្នាំនេះ។ ក្រុមហ៊ុននិយាយ ថា នឹងវាយតម្លៃឡើងវិញនូវការហាមឃាត់នេះ និងធ្វើការសម្រេចថាតើត្រូវបញ្ចប់ឬបន្ថែមពេល។
ប្រភពៈ Xinhua
មតិយោបល់