ព័ត៌មានជាតិនគរបាលរាជធានីភ្នំពេញ៖ ស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតដែលមានលក្ខណ:ញុះញង់ របស់ហ្វេកប៊ុកផេកឈ្មោះ Dara ChanWednesday ទី09 June ឆ្នាំ2021សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតដែលមានលក្ខណ:ញុះញង់ របស់ហ្វេកប៊ុកផេកឈ្មោះ Dara Chanស្របតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ស្តីពី ការណែនាំឲ្យរុះរេី ឬចល័តបែរចិញ្ចឹមត្រី ផ្ទះទុកតូចៗ និងសំណង់មិនរៀបរយលេីផ្ទៃទន្លេ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យជេីងទឹកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១ ដោយបានទទួលបញ្ជាពីឯកឧត្តម អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យកម្លាំងនគរបាលនាំយកផ្ទះបែរចិញ្ចឹមត្រីចំនួន០៤ ដែលបានចល័តចេញពីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមដងទន្លេសាប ធ្វើយ៉ាងណាឲ្យបែរចិញ្ចឹមត្រីទាំង០៤នោះ ចេញផុតពីភូមិសាស្រ្តរាជធានីភ្នំពេញ ។ លុះមកដល់គីឡូម៉ែត្រលេខ៩ ប្រហែលជាម៉ោង១៣:០០នាទីរសៀល ដោយនៅលេីផ្ទៃទឹក មិនមានកន្លែងសមស្របសម្រាប់សម្រាកបរិភោគអាហារថ្ងៃត្រង់ ទេីបកងកម្លាំងឈប់ចតរកកន្លែងញាំបាយដែលបានទិញត្រៀមមកទុកញាំដោយខ្លួនឯង នៅលេីផ្ទះបែរមួយកន្លែង ជាក់ស្តែងមិនមានការទទួលបាយពីជនជាតិវៀតណាមណាម្នាក់ដូចការចោទប្រកាន់នោះទេ ។រហូតដល់ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ស្រាប់តែមានផេកហ្វេសបុកឈ្មោះ Dara Khan បានចុះផ្សាយព័ត៌មានមិនពិតដែលមានចរិកញុះញង់ ក្នុងគោលបំណងអាក្រក់ធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសរបស់នគរបាលជាតិ ដោយបានផុសរូបកងកម្លាំងកំពុងហូបបាយជុំគ្នាលើបែរត្រីថា “ ចរិកអន់ម្ល៉េះលោកប៉ូលីសខ្មែរ….មេបញ្ជាឱ្យទៅដេញយួនបែជាលក់ក្បាលអោយយួន ព្រោះតែបាយកញ្ចប់ទៅវិញ “ស្នងការដ្ឋានគរបាលេាជធានីភ្នំពេញ សូមច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតនេះ ដែលចុះផ្សាយមានលក្ខណ:ញុះញង់ និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ។សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែស្រាវជ្រាវ និងស្វែងរកម្ចាស់ផេកដែលផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមតិយោបល់
យុវជនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទមនុស្សឃាតប៉ៃលិនៈ កាលពីវេលាម៉ោង ៨យប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលល្វា បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធនឹងបទមនុស្សឃាត។ ការឃាត់ខ្លួននេះ បានធ្វើទ្បើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ម៉ុន ចន្ធូ ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានប្តឹងទៅលើឈ្មោះ…មតិយោបល់
ទុស្សេខ្សែភ្លើង ឆេះដូចកាំជ្រួចផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចភ្នំពេញៈ ទុស្សេខ្សែភ្លើងឆេះដូចកាំជ្រួច តែសំណាងល្អ បានជាពលរដ្ឋ សហការគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ទាន់ពេល កាលពីវេលាម៉ោង១១ និង៤៥នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវវេង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ខ្សែភ្លើងនៅចំណុចខាងលើ នៅគងលើស្លាកប៉ាណូស្លាកយីហោបុរីផុនស៊ុយ…មតិយោបល់
រន្ធត់ណាស់! បុរសម្នាក់ ត្រូវរថយន្តបុកស្លាប់ នៅខណ្ឌពោធិ៍សែនជ័យភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ និង ៥០នាទីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ស្ថិតតាមផ្លូវបេតុង នៅភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកស្លាប់បុរសម្នាក់ភ្លាមៗនៅនឹងកន្លែង។ មូលហេតុ៖ មិនទាន់ដឹងនោះទេ សម្រាប់ព័ត៌មានលម្អិត Post News…មតិយោបល់
មតិយោបល់