ព័ត៌មានជាតិ

រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីបានសម្រេចដាក់ពង្រាយកងកម្លាំងបន្ថែម ខណៈដែលករណីវីរុសCovid-19 នៅតែបន្តកើន នៃមេរោគបំប្លែងថ្មី Delta

មន្រ្តីនគរបាលជាន់ខ្ពស់បាននិយាយថា រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីបានសម្រេចដាក់ពង្រាយបុគ្គលិកចំនួន ៥៣,០០០នាក់ សម្រាប់ការរឹតត្បិតសកម្មភាពសហគមន៍បន្ទាន់ ដែលត្រូវបានដាក់នៅលើកោះជ្វា និងកោះបាលី ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកឧត្តមសេនីយ៍ លោក Imam Sugianto បាននិយាយថា កម្លាំងចម្រុះមាននគរបាល ២១.០០០នាក់ និងទាហាន ៣២.០០០នាក់។ លោក Sugianto និយាយថា កម្លាំងរួមគ្នាត្រូវបានគេរំពឹងថានឹងធានាបានភាពបន្ទាន់ក្នុងដំណើរការប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបតាមគោលដៅ។

រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីបានសម្រេចដាក់ពង្រាយកងកម្លាំងបន្ថែម ខណៈដែលករណីវីរុសCovid-19 នៅតែបន្តកើន ឡើងបន្ទាប់ពីការចូលមក នៃមេរោគបំប្លែងថ្មីDelta រាលដាលកាន់តែខ្លាំង។

 

មតិយោបល់