ព័ត៌មានជាតិ

COPA AMERICA 2021៖ ប្រេស៊ីល ប្រកួតជាមួយប៉េរ៉ូ នៅម៉ោង៦និង០០នាទីព្រឹកស្អែកនេះ!

ប្រេស៊ីល ប្រកួតជាមួយប៉េរ៉ូ ម៉ោង៦និង០០នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ពានរង្វាន់បាល់ទាត់តំបន់អាមេរិកខាងត្បូងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

– ប្រាំប្រកួតចុងក្រោយ ប្រេស៊ីលអត់ដែលចាញ់ទេ ឈ្នះ៤ប្រកួត និងស្មើ១ប្រកួតស៊ុតបញ្ចូលទីបាន១១គ្រាប់
– ប្រាំប្រកួតចុងក្រោយ ប៉េរូឈ្នះ៣ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត
– ៦ប្រកួតចុងក្រោយ ប្រេស៊ីលឈ្នះប៉េរូទាំងអស់ ហើយជ័យជម្នះចុងក្រោយឈ្នះ៤ទល់នឹង០ ក្នុងពូលBជាមួយគ្នាកាលពីពេលថ្មីៗនេះ
– ២០១៩ ប្រេស៊ីលឈ្នះប៉េរូ ៣ទល់នឹង១ ដើម្បីក្លាយជាម្ចាស់ពានអាមេរិកខាងត្បូងនេះ
– អ្នកឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវជួបអាហ្សង់ទីន រឺកូឡុំប៊ីថ្ងៃទី១០ ខែកក្កដាខាងមុខ

 

មតិយោបល់