ព័ត៌មានជាតិ

ចំនួនអ្នកស្លាប់នៅក្នុងការបាក់រលំអគារ នៅតំបន់ Surfside នៃរដ្ឋ Florida សហរដ្ឋ អាមេរិកបានកើនឡើងដល់៧៨នាក់

អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងការបាក់រលំ ផ្នែកខ្លះ នៃអគារលំនៅដ្ឋានកម្ពស់១២ជាន់ នៅតំបន់ Surfside ភាគអាគ្នេយ៍ នៃរដ្ឋ Florida សហរដ្ឋ អាមេរិកបានកើនឡើងដល់៧៨នាក់ បន្ទាប់ពីសាកសពជនរងគ្រោះ ១៤នាក់ទៀត ត្រូវបានរកឃើញ នៅក្នុងគំនរបាក់បែក។

យោងតាមអភិបាលក្រុង Miami-Dade County លោកស្រី Daniella Levine Cava និយាយថា នៅសល់មនុស្សចំនួន ៦២នាក់ ដែលនៅមិនទាន់រកឃើញ។ លោកស្រី Cava បាននិយាយថា ក្នុងចំណោមអ្នកស្លាប់មាន ៤៧ នាក់ត្រូវបានគេស្គាល់អត្តសញ្ញាណ។

មតិយោបល់