ព័ត៌មានជាតិ

កូរ៉េខាងជើង មិនព្រមទទួលយកជំនួយវ៉ាក់សាំង AstraZeneca ដោយសារបារម្ភពីផលប៉ះពាល់

 

(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានបដិសេធទទួលយកវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca ដែលផ្តល់ដោយយន្ដការ COVAX របស់អង្គការសុខភាព ពិភពលោក WHO នោះទេ ដោយសារបារម្ភអំពីផលប៉ះពាល់អវិជ្ជមាន។

អង្គការ WHO ធ្លាប់បានអះអាងថាខ្លួននឹងផ្ដល់វ៉ាក់សាំង AstraZeneca ជិត ២លានដូសតាមរយៈយន្ដការ COVAX ដល់កូរ៉េខាងជើង ហើយកញ្ចប់វ៉ាក់សាំងដំបូង ត្រូវបានគេរំពឹងថានឹងត្រូវប្រគល់កាលពីចុងខែឧសភាកន្លងទៅ។ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលជាច្រើនលើក។

កូរ៉េខាងជើងនៅតែអះអាងថា ខ្លួនគ្មានករណីឆ្លង COVID-19 សូម្បីតែម្នាក់ ស្របពេលនៅតែបន្តអនុវត្តវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹង ក្នុងនោះរួមមានទាំងការបិទ ព្រំដែន និងការរឹតត្បិតការធ្វើដំណើរនៅក្នុងស្រុក៕

ប្រភព៖ Japantimes

 

មតិយោបល់